Tuchel ​ទទួល​បាន​១៥​លាន​ផោន ​ក្រោយ Chelsea ​បណ្ដេញ​ចេញ​

​លោក Thomas Tuchel ​ទទួល​បាន​ប្រាក់​ប្រមាណ​១៥​លាន​ផោន ​ចំពោះ​ការ​បណ្ដេញ​ចេញ​របស់​ក្រុម​តោ​ខៀវ Chelsea ​ដែល​បាន​ប្រកាស​ឡើង​កាល​ពី​ម្សិលមិញ​នេះ។

​លោក Tuchel ​ត្រូវ​បាន​ក្រុម Chelsea ​បណ្ដេញ​ចេញ ​ក្រោយ​ពី​ធ្វើ​មិន​បាន​ល្អ​សោះ​នៅ​រដូវ​កាល​នេះ ជា​ពិសេស​លេង​ចាញ់​ក្រុម Dinamo ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ក្នុង​លទ្ធផល ​១-០។ ​ការ​ដក​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ចេញ​ភ្លាម​ៗ​នេះ​ដែរ ​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង ព្រោះ​កន្លង​មក ​មិន​មាន​ដំណឹង​ថា​ក្លឹប​ពិចារណា​អ្វី​នោះ​ទេ ​តែ​ស្រាប់​មាន​ដំណឹង​បណ្ដេញ​ចេញ​ភ្លាម​ៗ​បែប​នេះ។

យ៉ាងណាមិញ ​ក្លឹប​ដែល​ទើប​ផ្លាស់​ប្ដូរ​ម្ចាស់​ខាង​លើ​នេះ​ដែរ ​ក៏​យល់​ព្រម​បង់​ថ្លៃ​ផ្ដាច់​កុងត្រា​លោក Tuchel ​ពេញ​តម្លៃ​ផង​ដែរ។ ពោល​គឺ​លោក Tuchel ​នឹង​ទទួល​បាន​ប្រាក់​ប្រមាណ​ជា​១៥​លាន​ផោន​ឯ​ណោះ​ចំពោះ​ការ​បណ្ដេញ​ចេញ​នេះ ដែល​វា​ជា​តម្លៃ​កុងត្រា​នៅ​សល់​របស់​លោក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT