Robertson ​ថា Liverpool ​សក្ដិសម​នឹង​ចាញ់​ហើយ ព្រោះ​អន់​ជាង Napoli ​ឆ្ងាយ​

​ខ្សែ​ការពារ Andy Robertson ​បាន​និយាយ​ថា​ក្រុម​ហង្ស​ក្រហម Liverpool ​សក្ដិសម​នឹង​ចាញ់​ការ​ប្រកួត​នៅ​យប់មិញ​ហើយ ​ព្រោះ​ក្រុម​ម្ចាស់​ផ្ទះ Napoli ​លេង​ល្អ​ជាង​ក្រុម​ខ្លួន​ឆ្ងាយ។

​ក្រុម Liverpool ​បាន​បរាជ័យ​យ៉ាង​អាម៉ាស់​តែ​ម្ដង​នៅ​យប់មិញ​នេះ ​ដោយ​ចាញ់​ក្រុម Napoli ​ក្នុង​លទ្ធផល ​៤-១ ​ឯ​ណោះ​។ ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ទៅ ​ក្រុម​របស់​លោក Jurgen Klopp ​ទទួល​បាន​ការ​ស្ដី​បន្ទោស​ច្រើន​មែនទែន​ពី​សំណាក់​អ្នក​គាំទ្រ​ជាមួយ​ទម្រង់​លេង​ដែល​ពិបាក​មើល​ខ្លាំង​នៅ​យប់មិញ។ ពួកគេ​លេង​ហាក់​បី​ដូចជា​គ្មាន​អារម្មណ៍​នៅ​ក្នុង​ខ្លួន​ទាល់​តែ​សោះ។

​ជាមួយ​គ្នា​នោះ​ដែរ Robertson ​ខ្សែ​ការពារ Liverpool ​ផ្ទាល់​បាន​និយាយ​ថា​៖ “យើង​ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុម Napoli ​ណាស់ ពួកគេ​លេង​បាន​យ៉ាង​ល្អ​។ ពួកគេ​បង្កើត​ឱកាស​និង​សម្រេច​ចិត្ត​បាន​លឿន។ ​យើង​បាន​បើក​ចន្លោះ​ប្រហោង​ច្រើន​ក្នុង​ការ​ប្រកួត​នេះ។ ​Napoli ​លេង​ដូច​មាន​សមាជិក​ក្រុម​លើស​យើង​អីចឹង​”៕