Lewandowski រក​បាន Hat-trick ​ឱ្យ Barcelona ​នៅ UCL ​

​ខ្សែ​ប្រយុទ្ធ Robert Lewandowski ​រក​បាន Hat-trick ​ឱ្យ​ក្រុម FC Barcelona ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ក្នុង​ជំនួប​ដែល​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Viktoria Plzen ​ក្នុង​លទ្ធផល ​៥-១។

​ក្រុម Barcelona ​នា​រដូវ​កាល​នេះ​ពិត​ជា​បង្ហាញ​សាច់​ដុំ​ខ្លាំង​មែនទែន​ទាំង​នៅ​លីគ ​ជា​ពិសេស​នៅ​ក្របខណ្ឌ UEFA Champions League ​តែ​ម្ដង។ ជាក់​ស្ដែង​ប្រកួត​ដំបូង​ទល់​ក្រុម Viktoria Plzen ​ពួកគេ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ​៥-១ ​ឯ​ណោះ។ ​ដោយ​៥​គ្រាប់​នោះ ​សម្រេច​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Lewandowski ​៣​គ្រាប់​ម្នាក់​ឯង​ទៅ​ហើយ។ ​ខណៈ​ដែល​២​គ្រាប់​ទៀត​នោះ​រក​បាន​ដោយ Kessie ​និង Torres ​។

​ស្រប​ពេល​អតីត​ខ្សែ​ប្រយុទ្ធ Bayern Munich ​ខាង​លើ​វិញ ​តាំង​ពី​ផ្ទេរ​មក​លេង​នៅ Camp Nou ​មក ឃើញ​ថា​សឹង​គ្រប់​ប្រកួត​ទៅ​ហើយ​ដែល​រូបគេ​អាច​រក​គ្រាប់​បាល់​បាន។ ​ដូច្នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​វត្ដមាន​របស់​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​ពិត​ជា​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ប្រសើរ​ឡើង​ច្រើន​មែនទែន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT