លោក Rio Ferdinand បានអះអាងថាក្រុមហង្សក្រហម Liverpool នៅពេលនេះមិនមែនជាក្រុម Liverpool កាលពីប៉ុន្មានឆ្នាំមុនដែលគ្រប់គ្នាខ្លាចទៀតនោះទេ។
ក្រុមហង្សក្រហម Liverpool បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Napoli ក្នុងលទ្ធផល ៤-១ កាលពីយប់មិញនេះនៅទឹកដីអ៊ីតាលី។ ដោយក្រុមម្ចាស់ផ្ទះ Napoli បានគ្រប់គ្រងការប្រកួតនេះទាំងស្រុងតែម្ដង មិនឱ្យក្រុមរបស់លោក Jurgen Klopp អាចវាយបក ឬតដៃបាននោះទេ។ ក្រោយពីចប់ការប្រកួតនេះទៅ បានធ្វើឱ្យអ្នកគាំទ្រចាប់ផ្ដើមដាក់ការសង្ស័យទៅលើការដឹកនាំក្រុមរបស់លោក Klopp នារដូវកាលនេះហើយ។
ដោយក្នុងនោះដែរ លោក Rio ដែលបច្ចុប្បន្នជាអ្នកវិភាគកីឡានៅអង់គ្លេស បានអះអាងថា៖“បញ្ហាធំសម្រាប់ក្រុម Liverpool នៅពេលនេះ គឺកីឡាករឆ្នើមៗរបស់គេបច្ចុប្បន្នមិនបានបង្ហាញទម្រង់លេងឱ្យដល់កម្រិតដូចពីមុនទេ។ Salah មិនមែនស្ថិតនៅកម្រិតលេងល្អបំផុតឡើយ។ Van Dijk ក៏ដូចគ្នា។ អ្នកអាចមើលសមាជិកក្នុងក្រុមម្នាក់ៗបាន។ ពួកគេមិនមែនជាក្រុមដែលគ្រប់គ្នាខ្លាចដូចប៉ុន្មានឆ្នាំមុនទៀតឡើយ”៕


