Down Town Sport ​របស់​កម្ពុជា​ធ្លាក់​ចេញ​ពី​ពាន AFF Futsal Cup ​ហើយ​

​ក្រុម​ Down Town Sport ​របស់​កម្ពុជា​ធ្លាក់​ចេញ​ពី​ពាន AFF Futsal Cup ​ហើយ ​ក្រោយ​ពី​ប្រកួត​ចុង​ក្រោយ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ថៃ Hongyen Thakam ​ក្នុង​លទ្ធផល ១១-២។

​សម្រាប់​ឆ្នាំ​នេះ​ដែរ ​ក្នុង​ពាន​រង្វាន់ AFF Futsal Cup 2022 ​ក្រុម​កម្ពុជា​ហាក់​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ។ ​ពួកគេ​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម​ Bintang Timur Surabaya ​របស់​ឥណ្ឌូណេស៊ី ​ក្រុម​ Perwira ​របស់​ព្រុយណេ ​និង​ក្រុម​ Hongyen Thakam របស់​ម្ចាស់​ផ្ទះ​ថៃ។ ​ដោយ​ការ​ប្រកួត​បើក​ឆាក​កន្លង​ទៅ​ប៉ះ​ក្រុម Bintang ពួកគេ​លេង​ចាញ់​ក្នុង​លទ្ធផល ​១២-២។ ​ប្រកួត​ទី​២​ប៉ះ​ក្រុម Perwira ​ក្រុម​កម្ពុជា​យក​ឈ្នះ​វិញ​ក្នុង​លទ្ធផល ​៨-៤ ​ហើយ​ប្រកួត​ចុង​ក្រោយ​ក៏​លេង​ចាញ់​ក្រុម​ថៃ Hongyen ​ក្នុង​លទ្ធផល ១១-២ ​ទៀត។

​ដោយ​តាម​លទ្ធផល​នេះ​ដែរ ​ក្រុម​កម្ពុជា​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ហើយ ​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣។ ​នេះ​ជា​កំណត់ត្រា​មិន​ល្អ​ទេ​សម្រាប់​ក្រុម Down Town Sport ​នា​ឆ្នាំ​នេះ ​ត្បិត​អី​កាល​ពី​២​ឆ្នាំ​មុន ពួកគេ​បាន​បង្កើត​ប្រវតិ្ដសាស្ត្រ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឯ​ណោះ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT