Rio Ferdinand ​ថា Haaland ​ឆ្នាំ​នេះ​រក​បាន​យ៉ាង​តិច​៤០​គ្រាប់​ឯ​ណោះ

​លោក Rio Ferdinand ​វីរបុរស​ក្រុម​បិសាច​ក្រហម Manchester United ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Earling Haaland ​របស់​ក្រុម Manchester City ​នឹង​រក​បាន​យ៉ាង​តិច​៤០​គ្រាប់​នា​រដូវ​កាល​នេះ​។

 

​Haaland ​បន្ដ​រក​គ្រាប់​បាល់​បាន​ទៀត​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Sevilla ​នៅ​យប់មិញ ​ដោយ​រូបគេ​រក​បាន​២​គ្រាប់​ក្នុង​ចំណោម​៤​គ្រាប់​ដែល Man City ​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០។ ​ដោយ​បន្ថែម​២​គ្រាប់​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​ន័រវែស​រក​បាន​១២​គ្រាប់​ទៅ​ហើយ​ក្នុង​ការ​ប្រកួត​៧​ប្រកួត​ឱ្យ​ក្រុម City ​នា​រដូវ​កាល​នេះ​។

ដោយសារ​តែ​មើល​ឃើញ​ពី​សមត្ថភាព​បញ្ចប់​ទី​យ៉ាង​ល្អ​នេះ​ហើយ ​ទើប​បាន​ជា​លោក Rio Ferdinand ហ៊ាន​និយាយ​ថា Haaland ​នឹង​រក​គ្រាប់​បាល់​បាន​យ៉ាង​តិច​៤០​គ្រាប់​ឱ្យ​ក្រុម Man City ​នៅ​រដូវ​កាល​នេះ។ គេ​មាន​សមត្ថភាព​បញ្ចប់​ទី​បាន​យ៉ាង​ល្អ ​ហើយ​នៅ​តំបន់​បម្រើ​របស់​ក្រុម​របស់​លោក Pep ​ក៏​សុទ្ធ​តែ​ជា​អ្នក​បង្កើត​ឱកាស​បាន​ច្រើន​ទៀត ​នោះ​វា​នឹង​ក្លាយ​ជា​រឿង​ងាយ​ស្រូល​សម្រាប់ Haaland ​ក្នុង​ការ​រក​គ្រាប់​បាល់​ខ្លាំង​ណាស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT