Hazard ​រក​បាន​១​គ្រាប់​ជួយ Real Madrid ​យក​ឈ្នះ Celtic ​៣-០ នៅ UCL ​

​ខ្សែ​ប្រយុទ្ធ Eden Hazard ​នៅ​ទី​បំផុត​អាច​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​អធិរាជ​ស Real Madrid ​បាន​ហើយ ​ក្នុង​ជ័យជម្នះ​លើ​ក្រុម Celtic ​៣-០ ​ពាន​រង្វាន់ UEFA Champions League ​។

​ក្នុង​ដំណើរ​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ ក្រុម Real Madrid ​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​យក​ឈ្នះ​លើ​ក្រុម Celtic ​បាន ៣-០។ ​៣​គ្រាប់​សម្រេច​ទី​បាន​នោះ ​ចេញ​ពី Vinicius Junior ​១​គ្រាប់ Luka Modric ​១​គ្រាប់ ​និង​១​គ្រាប់​ទៀត​ជា​ការ​សម្រេច​បាន​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Eden Hazard ​ដែល​ប្ដូរ​ជំនួស Karim Benzema ​នៅ​នាទី​៣០​ដែល​រង​របួស។

​នេះ​ជា​ការ​រក​គ្រាប់​បាល់​បាន​វិញ​របស់ Hazard ​ក្រោយ​ពី​រូបគេ​មិន​សូវ​ទទួល​បាន​នាទី​លេង​នោះ​ទេ ​ដោយសារ​តែ​បញ្ហា​របួស​ជាប់​ជា​និច្ច។ ​យ៉ាងណាមិញ Benzema ​ទំនង​ជា​មិន​អាច​លេង​បាន​ទេ ​ព្រោះ​របួស​នោះ​យប់មិញ​នេះ ដូច្នេះ​ប្រកួត​ក្រោយ​ៗ ​លោក Ancelotti ​អាច​នឹង​ប្រើប្រាស់​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​រូប​នេះ​បន្ដ​ទៀត​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT