De Bruyne ​ថា Haaland ​សា ហាវ​ឡើង​ៗ ​រាល់​ថ្ងៃ​ហើយ ស៊ុត​មិន​ប្រណី​ទេ​

​ខ្សែ​បម្រើ Kevin de Bruyne ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Erling Haaland ​កាន់​តែ​ល្អ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ដែល​នឹង​ធ្វើ​ឱ្យ​សមត្ថភាព​របស់​គេ​កាន់​តែ​កើន​ឡើង​មិន​ឈប់​នោះ​ទេ។

​បើក​ឆាក​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ ​ក្រុម Manchester City ​របស់​លោក Pep ​កាន់​តែ​ធ្វើ​បាន​ល្អ​ឡើង​បន្ថែម​មួយ​កម្រិត​ទៀត​ហើយ។ ​ជាក់​ស្ដែង ​ប៉ះ​ក្រុម Sevilla ​ពួកគេ​អាច​យក​ឈ្នះ​បាន​ដល់​ទៅ​៤-០ ​ឯ​ណោះ ដោយ​៤​គ្រាប់​នោះ​រក​បាន​ដោយ Haaland ​២​គ្រាប់ Foden ​១​គ្រាប់ និង Ruben Dias ​១​គ្រាប់​ទៀត។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ភ្លាម De Bruyne ​បាន​និយាយ​សរសើរ​មិត្ដ​រួម​ក្រុម Haaland ​ភ្លាម​តែ​ម្ដង។ ​ខ្សែ​បម្រើ​បែលហ្សិក​បាន​អះអាង​ថា​បន្ដ​បែប​នេះ​ទៀត Haaland ​នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់ ​ដែល​គ្រប់​គ្នា​ខ្លាច​រអា​មិន​ខាន។ គេ​មិន​ធ្វើ​បាន​ល្អ​ហើយ​នៅ​ប៉ុន្មាន​ប្រកួត​មក​នេះ ប៉ុន្តែ​បើ​យល់​ច្បាស់​ពី​ការ​លេង​និង​លេង​បាន​ច្រើន​ប្រកួត​ជាង​នេះ នោះ​ការ​រក​គ្រាប់​បាល់​របស់​គេ​នឹង​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​មិន​ខាន៕