Toni Kroos បានរិះគន់កីឡាករដែលផ្លាស់ទៅ Premier League គឺដើម្បីតែលុយ

ពាក្យសម្ដីរបស់ខ្សែបម្រើ Real Madrid ធ្វើឡើងបន្ទាប់ពីអតីតមិត្តរួមក្រុម Los Blancos​ កីឡាករ Casemiro បានចូលរួមជាមួយ Manchester United ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ ដែលទទួលបាន ៣៧៥,០០០ ផោនក្នុងមួយសប្តាហ៍ កាលពីខែសីហា។

ប៉ុន្តែ Kroos បានប្រាប់ OMR podcast ថាប្រាក់ដែលមាននៅក្នុងបាល់ទាត់អង់គ្លេសមិនធានាភាពជោគជ័យរបស់អឺរ៉ុបនោះទេ។

គាត់បាននិយាយថា៖ លុយចំណាយលើទូរទស្សន៍បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសអង់គ្លេសអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែវាមិនទាន់បានធ្វើឱ្យក្រុមអង់គ្លេសឈ្នះអ្វីទាំងអស់នោះទេ។

សូមអរគុណព្រះជាម្ចាស់ ដែលកីឡាករទាំងអស់មិនចង់បានតែប្រាក់ខែតែមួយប៉ុណ្ណោះ ប៉ុន្តែចង់ឈ្នះពានរង្វាន់ជាច្រើន និងរីកចម្រើនបន្ថែមទៀត។ទាំង Kroos និង Casemiro បានលេងពេញម៉ោង ខណៈដែលក្រុមរបស់លោក Carlo Ancelotti បានយកឈ្នះ Liverpool ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីខែឧសភា។

កីឡាករសញ្ជាតិអាឡឺម៉ង់វ័យ ៣២ ឆ្នាំ រូបនេះត្រូវបានគេជឿថាអាចរកប្រាក់ចំណូលបានច្រើនជាង ៣០០,០០០ ផោន ក្នុងមួយសប្តាហ៍។កាល​ពី​ថ្ងៃ​អង្គារ Kroos ក៏បានជឿ​ជាក់ផងដែរ​ថា European Super League នឹង​កើត​ឡើង​ជា​យថាហេតុនៅពេលណាមយយ។ លីគផ្តាច់ខ្លួនដ៏ចម្រូងចម្រាសមួយនេះ ត្រូវបានប្រកាសដំបូងនៅក្នុងខែមេសា ឆ្នាំ២០២១ ប៉ុន្តែដោយសារតែការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រនៅទូទាំងទ្វីបអឺរ៉ុប វាត្រូវបានលុបចោលទៅវិញ។ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានការរអ៊ូរទាំពីមនុស្សមួយចំនួននៅក្នុងកីឡាបាល់ទាត់ ដែលចង់ឱ្យវាកើតឡើងតាមមធ្យោបាយមួយ ឬរបៀបផ្សេងមួយទៀត៕

ប្រភព៖​ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT