កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ ​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​ហើយ​

​កីឡដ្ឋាន​ខេត្ត​កំពង់​ស្ពឺ ​នៅ​ថ្ងៃ​ទី​៦​ខែ​កញ្ញា​ឆ្នាំ​២០២២​នេះ ​ត្រូវ​បាន​ប្រារព្ធ​ពិធី​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ​ក្រោយ​ចំណាយ​ពេល​សាងសង់​តាំង​ពី​ឆ្នាំ​២០២១​មក។ ​

កីឡដា្ឋន​ខាង​លើ​នេះ​បានត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និង​បាន​បញ្ចប់​ការ​ដ្ឋាន​សាងសង់​នៅថ្ងៃទី២១ ​ខែ​សីហា ​ឆ្នាំ២០២២ ​នេះ ដោយចំណាយថវិការ ៣,៥លានដុល្លា។ ​វា​ត្រូវ​បាន​សាងសង់លើផ្ទៃដីទំហំ ៤៣.៤០២​ម៉ែត្រ​ក្រឡា​ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​ ៤គីឡូម៉ែត្រ ពី​ផ្លូវជាតិលេខ៤ ក្នុងភូមិតាម៉ុល ​សង្កាត់ច្បារមន​ ក្រុងច្បារមន ខេត្ត​កំពង់​ស្ពឺ។ កីឡដ្ឋានខេត្តកំពង់ស្ពឺ មានកន្លែងអង្គុយចំនួន ៣០០០កៅអី និងទីតាំងសម្រាប់ភ្ញៀវ VIP។ បងប្អូនអាចអង្គុយទស្សនាការប្រកួតបានដោយផាសុកភាព ហើយក៏អាចឱ្យបងប្អូនមើលឃើញទេសភាពដ៏ស្រស់ត្រកាលមួយផ្នែកនៃខេត្តកំពង់ស្ពឺផងដែរ។

សមិទ្ធផល​កីឡដ្ឋានខេត្តកំពង់ស្ពឺ ​ជាគំនិតផ្ដួចផ្ដើម​របស់ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ។ ​កសាង​កីឡដ្ឋាន​នេះ​ឡើង​ ក្នុងគោលបំណង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា ឱ្យកាន់តែរីកចម្រើនឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ​២០២៣ ​ខាងមុខ​នេះ​ផង​ដែរ​។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT