លួងអូន​លួងកូន​ឲ្យ​គេង​មុន​ទៅ នេះ ១០ គូ​មិន​គួរ​រំលង រង្គើ​ពី​ដើម​ដល់​ចុង​សប្ដាហ៍

ភាព​សកម្ម​ក្នុង​ពិភព​បាល់ទាត់​ទាំង​ក្លឹប​និង​ជម្រើស​ជាតិ បាន​វិល​មក​ដល់​សារ​ជា​ថ្មី ចាប់​ពី​ខែ​កញ្ញា​ រហូត​ដល់​ដំណាច់​ឆ្នាំ នេះ​បើ​យើង​រាប់​តែ​នៅ​លីគ​កំពូល​អឺរ៉ុប គឺ​ផ្តើម​រង្គើ​ចិត្ត​អ្នក​គាំទ្រ​ជា​បណ្តើរៗ​ហើយ។

សម្រាប់​អ្នក​គាំទ្រ​បាល់ទាត់​ សឹង​តែ​មួយ​អាទិត្យ​ពេញ​រាប់​ពី​យប់​នេះ​ត​ទៅ នឹង​គ្មាន​ថ្ងៃ​ណា​ទំនេរ​ភ្នែក​ឡើយ ព្រោះ​ពាន​តូច​ពាន​ធំ មិន​ថា Champions Leagu/Europa League និង​សូម្បី​តែ​នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប ប្រមូល​ផ្តុំ​សុទ្ធ​តែ​គីឡូ​ធ្ងន់​ប៉ះ​គ្នា។ អ៊ីចឹង​ហើយ​ប្រុសៗ​គ្នា​យើង លៃលក​លួង​កូន​លួង​អូន​ឲ្យ​គេង​មុន​ទៅ ហើយ​ត្រៀម​ចាំ​ស្រែក​ហ៊ោ ជាមួយ CTS SPORT នៅ​កាលបរិច្ឆេទ​ទាំង ១០ គូ​ពិសេសៗ​ដូច​ខាង​ក្រោម៖

​​Dinamo Zagreb ប៉ះ Chelsea វេលា​ម៉ោង ១១:៤៥ នាទី​យប់ ថ្ងៃ​អង្គារ ទី ០៦ កញ្ញា ក្របខ័ណ្ឌ UEFA Champions League
Celtic ប៉ះ Real Madrid វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ថ្ងៃពុធ ទី ០៧ កញ្ញា
Sevilla ប៉ះ Man City វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ថ្ងៃពុធ ទី ០៧ កញ្ញា
Paris Saint-Germain ប៉ះ Juventus វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ថ្ងៃពុធ ទី ០៧ កញ្ញា


Napoli ប៉ះ Liverpool វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ថ្ងៃ​ព្រហស្បតិ៍ ទី ០៨ កញ្ញា
Inter Milan ប៉ះ Bayern Munich ​វេលាម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ថ្ងៃ​ព្រហស្បតិ៍ ទី ០៨ កញ្ញា
Manchester United ប៉ះ Real Sociedad វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ថ្ងៃសុក្រ ទី ០៩ កញ្ញា ក្របខ័ណ្ឌ Europa League
Manchester City ប៉ះ Tottenham Hotspur វេលា​ម៉ោង ១១:៣០ នាទី​យប់ ថ្ងៃសៅរ៍ ទី ១០ កញ្ញា ក្របខ័ណ្ឌ Premier League
Crystal Palace ប៉ះ Manchester United វេលា​ម៉ោង ១០:៣០ នាទី​យប់ ថ្ងៃអាទិត្យ ទី ១១ កញ្ញា
Real Madrid ប៉ះ Mallorca វេលា​ម៉ោង ០៧:០០ នាទី​យប់ ថ្ងៃអាទិត្យ ទី ១១ កញ្ញា ក្របខ័ណ្ឌ La Liga

អំពី​ជំនួប​ដូច​បាន​រៀបរាប់​ខាង​លើ ជឿ​ថា​នឹង​ពេញ​ចិត្ត អ្នក​គាំទ្រ Man Utd&Real Madrid មួយ​ទំហឹង ព្រោះ​សប្តាហ៍​នេះ ត្រូវ​លេង​ដល់​ទៅ ២ លើក​ ហើយ​រំលង​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ។ ទៅ​មើល​ក្លឹប​ដឹកនាំ​ដោយ​លោក Erik ten Hag នេះ​ជា​ការ​ធ្លាក់​មក​លេង​នៅ​ពាន UEFA Europa League ក្រោយ​ខកខាន​ជា​ច្រើន​រដូវ​កាល ហើយ​បើ​សម្រាប់ Cristiano Ronaldo ក្នុង​អាជីព​របស់​គេ គឺ​ជា​លើក​ដំបូង​ហើយ។ យើង​ពិត​ជា​ចង់​ដឹង​ខ្លាំង តើ​បិសាច​ក្រហម​អាច​បន្ត​ទម្រង់​លេង​ល្អ​ដូច ៤ ប្រកួត​ចុង​ក្រោយ​ដែរ​ឬ​យ៉ាង​ណា ជា​ពិសេស​ការ​តេស្ត​រសជាតិ​ថ្មី​នៅ​ពាន​លំដាប់​ទី ២ របស់ UEFA?

ស្រប​ពេល​ដែល​នៅ Premier League ប្រសិន​ណា​ប្រកួត​ជុំ​ទី ៧ United អាច​បន្ត​ការ​យក​ឈ្នះ Crystal ហើយ​គាប់​ជួន​ដែល​ក្រុម Top 4 ឯ​ទៀត ធ្វើ​មិន​បាន​ល្អ នោះ​ពួក​គេ​ក៏​អាច​រំកិល​ពិន្ទុ​ឡើង​មក​ជា​ក្រុម​លេខ ២ ឬ​លេខ ៣ ក៏​ថា​បាន។

ចំណែក​ឯ​ Real Madrid នៅ​ក្របខ័ណ្ឌ La Liga ការ​ប៉ះ Mallorca គឺ​ចំ​ម៉ោង​ល្អ​ហួស លេង​ម៉ោង ០៧:០០ នាទី​យប់ ដែល​ជឿ​ថា​គូ​នេះ ប្រាកដ​នឹង​មាន​អ្នក​គាំទ្រ​បុក​មក​ទស្សនា​ច្រើន​មិន​ខាន​លើ​ទំព័រ CTS SPORT។ យ៉ាង​ណា​បើ​សួរ​ថា​ជំនួប​ណា​ដែល Admin ណែនាំ​ចង់​ឲ្យ​បងប្អូន​ទស្សនា​បំផុត​នៅ​សប្តាហ៍​នេះ នោះ​គឺ Juventus&PSG ព្រោះ​ក្លឹប​ទាំង​ពីរ មិន​ធ្លាប់​ជួប​គ្នា​សោះ​ឡើយ នៅ​ពាន UCL៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT