ប៉ះ Sevilla ​យប់​នេះ ​ក្រុម Man City ​បាត់​ខ្សែ​ការពារ​សំខាន់​២​នាក់​

​ក្រុម Manchester City ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ក្រុម Sevilla ​នៅ​ទឹក​ដី​អេស្ប៉ាញ​ក្នុង​យប់​នេះ​ហើយ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

​មុន​ជំនួប​នេះ​ដែរ ​ក្រុម​របស់​លោក Pep ​កំពុង​មាន​បញ្ហា​នៅ​តំបន់​ការពារ​ទៅ​ហើយ។ ​ខ្សែ​ការពារ​២​នាក់​គឺ​ John Stones ​និង​ Kyle Walker ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ឡើយ​ទេ។ ពួកគេ​នឹង​មិន​អាច​លេង​បាន​ឡើយ​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ ​បើ​ទោះ​ជា​មាន​ឈ្មោះ​ក្នុង​បញ្ជី​ធ្វើ​ដំណើរ​ទៅ​អេស្ប៉ាញ​ក៏​ដោយ។ ​លោក Pep ​នឹង​មិន​ប្រថុយ​ដើម្បី​ដាក់​គេ​ឱ្យ​លេង​ឡើយ។

លោក Pep ​បាន​និយាយ​ថា​៖ “ពួកគេ​របួស​ទៅ​ហើយ។ John ​មិន​ខ្លាំង​ទេ ​ហើយ Kyle ​ក៏​មិន​សូវ​របួស​ខ្លាំង​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ច្បាស់​ឡើយ​ថា​ពួកគេ​អាច​លេង​បាន​នៅ​រាត្រី​នេះ ​ឬ​ប៉ះ Dortmund ​ឬ​ប៉ះ Wolves ​មុន​សម្រាក​អន្ដរ​ជាតិ​នោះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT