Wolves កំពុងធ្វើការផ្ទេរអតីតខ្សែប្រយុទ្ធ Chelsea កីឡាករ Diego Costa ពី Atletico Mineiro

Wolves កំពុងធ្វើការផ្ទេរមួយសម្រាប់អតីតខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Diego Costa ចំពេលដែលកីឡាករចំណូលថ្មី Sasa Kalajdzic នឹងត្រូវអវត្តមានពេញមួយរដូវកាលនេះ បន្ទាប់ពីរងរបួសសរសៃពួរគន្លាក់ជើងពេលបង្ហាញខ្លួនលើកដំបូងក្នុងជ័យជម្នះលើក្រុម Southampton។

កីឡាករសញ្ជាតិ​អូទ្រីស Kalajdzic ​ត្រូវ​បាន​ប្តូរ​ចេញ​នៅ​តង់​ទី​១ បន្ទាប់​ពី​ផ្ទេរ​ពី Stuttgart កាល​ពី​ខែ​មុន​ក្នុង​តម្លៃ​ ១៥ ​លាន​ផោន។

Costa វ័យ ៣៣ ឆ្នាំកំពុងត្រូវបានក្លាយជាអ្នកជំនួស Kalajdzic ដែលនឹងធ្វើដំណើរមកដល់ Midlands សម្រាប់ការសាកល្បងដែលចាប់ផ្តើមនៅថ្ងៃអង្គារ។

គាត់បានក្លាយជាកីឡាករដែលមិនមានតម្លៃផ្ទេរ ចាប់តាំងពីខែមករា បន្ទាប់ពីកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់នៅក្លឹប Atletico Mineiro របស់ប្រទេសប្រេស៊ីល ដូច្នេះហើយទើបគាត់អាចចុះហត្ថលេខានៅក្រៅទីផ្សារដោះដូរកីឡាករ។

Costa បានចំណាយពេល ៣ ឆ្នាំនៅ Chelsea ពីឆ្នាំ ២០១៤ ដល់ ២០១៧ ដោយស៊ុតបញ្ចូលទីបាន ៥២ គ្រាប់ ក្នុងការបង្ហាញខ្លួន ៨៩ ដង និងជួយក្រុមតោខៀវឱ្យឈ្នះពានរង្វាន់លីគចំនួនពីរដង៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT