Roy Keane ថាគាត់ធុញទ្រាន់នឹងលេសរបស់ Arteta ណាស់

ការស៊ុតបញ្ចូលទីពី Marcus Rashford (២ គ្រាប់) និង Antony (១​ គ្រាប់) បានធ្វើឲ្យ Man United ឈ្នះការប្រកួត Premier League ជាលើកទីបួនជាប់ៗគ្នាដ៏រីករាយនៅ Old Trafford។

វាគឺជាការបង្ហាញពីភាពរីកចម្រើន និងរឹងមាំមួយពីក្រុមរបស់ Erik ten Hag ដែលបានធ្វើឱ្យមានភាពប្រសើរឡើងវិញ ចាប់តាំងពីការចាប់ផ្តើមលីគដ៏អាក្រក់បំផុតរបស់ពួកគេ បន្ទាប់ពីចាញ់ Brighton និង Brentford។

ប៉ុន្តែ​បន្ទាប់​ពី​ចប់ការប្រកួត លោក Arteta គ្រូ​បង្វឹក​ក្រុម Arsenal មិនបានសរសើរដល់​ក្រុម​ម្ចាស់ផ្ទះនោះទេ ដែលជា​ការ​​រំខានមួយ​ដល់​អតីត​ប្រធាន​ក្រុម Manchester United លោក Roy Keane។

ជាមួយនឹងការគ្រាប់បាល់ដែលមិនអនុញ្ញាតផ្តល់អោយរបស់ Gabriel Martinelli ធ្វើឲ្យ Arteta ចងចាំ​ និងបានរិះគន់ពីការខ្វះភាពស៊ីសង្វាក់គ្នាជុំវិញ VAR។

គាត់បាននិយាយថា “យើងគួរតែមកទីនេះហើយឈ្នះការប្រកួត។ ការ​ខ្វះ​ភាព​ស៊ីសង្វាក់​គ្នារបស់ VAR។ កំហុសដូចគ្នា ពេលខ្លះពិន័យ ពេលខ្លះក៏មិនពិន័យ។ មានការប៉ះទង្គិច Bukayo ហើយមិនពិន័យនោះទេ។ វាជាកំហុស អ្នកអាចមើលឃើញថាមានការឈួសខ្លាំង ប៉ុន្តែមិនផ្តល់កាតលឿងទេ ហើយវាជាការប្រកួតដ៏ធំមួយ។ វាពិតជាពិបាកយល់ខ្លាំងណាស់”។

ភ្លាមៗនោះ បន្ទាប់ពីការសម្ភាសន៍របស់ Arteta ជាមួយ Sky Sports កីឡាករ Roy Keane មានការខឹងសម្បារយ៉ាងខ្លាំង ហើយបានរិះគន់អ្នកចាត់ការទូទៅរូបនេះចំពោះការរកលេសជំនួសឱ្យការផ្តល់ការសរសើរដល់អតីតក្លឹបរបស់គាត់។

គាត់បាននិយាយថា “ស្តាប់ខ្ញុំ ខ្ញុំធុញទ្រាន់នឹងលេសរបស់ពួកគេទាំងអស់នោះណាស់ ខ្ញុំពិតជាធុញពិតមែន”។

គាត់បន្ថែមថា “Arteta ត្រូវបានសម្ភាសន៍ក្រោយការប្រកួត គាត់គឺជាអ្នកចាញ់ដ៏ឈឺចាប់ដូចដែលពួកយើងទាំងអស់គ្នាបានឃើញ ប៉ុន្តែគាត់ត្រូវតែផ្តល់កិត្តិយសបន្តិចបន្តួចដល់ Man United ប៉ុន្តែគាត់មិនដែលធ្វើបែបនោះទេ”។

“រាល់ពេលដែលគាត់ចាញ់ការប្រកួត តែងតែនិយាយអំពីអ្វីដែលពួកគេធ្វើមិនបានត្រឹមត្រូវ ឬយកថាមកពីមន្ត្រីអាជ្ញាកណ្តាល។ អ្នកធ្វើបានហើយ ទទួលយកការសរសើរនេះទៅ ប៉ុន្តែផ្តល់ឱ្យពួកខ្ញុំនូវពិន្ទុនៃសប្តាហ៍នេះ”៕

ប្រភព៖ sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT