អ្នកគាំទ្រនិយាយបែបណាខ្លះ ពេលឃើញ Ronaldo ងើបទះដៃអបអរគ្រាប់បាល់ Antony?

Antony បានផ្ទេរមក Old Trafford ត្រឹមតែ ៨៥ លានផោនប៉ុណ្ណោះ ក្នុងសប្តាហ៍នេះ ប៉ុន្តែត្រូវបានដាក់ចូលទៅក្នុងជម្រើស ១១ នាក់ដំបូងទល់នឹង Arsenal ដែលដឹកនាំដោយលោក Erik ten Hag។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបំប៉ោងសំណាញ់ទី Aaron Ramsdale នៅវគ្គទី១ ធ្វើឲ្យអ្នកគាំទ្របិសាចក្រហមទះដៃអបអរសាទរយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះដែរ កីឡាករជើងចាស់ Ronaldo បានចាប់ផ្តើមការប្រកួតនៅលើកៅអីបម្រុងសម្រាប់ការប្រកួតទីបួនជាប់ៗគ្នា។

Ronaldo វ័យ ៣៧ ឆ្នាំទើបតែចាប់ផ្តើម​ ១១​ នាក់ដំបូងបានមួយប្រកួតប៉ុណ្ណោះ ក្នុងចំនោម ៥ ប្រកួតរបស់ Man Utd នៅរដូវកាលនេះ ដែលពេលនៅ បរាជ័យ ៤-០ ទល់នឹង Brentford។ប៉ុន្តែចាប់តាំងពី Ten Hag បានទម្លាក់អតីតតារាឆ្នើមរបស់ Real Madrid ទៅកៅអីបម្រុង Man United បានឈ្នះបីប្រកួតជាប់ៗគ្នា ដោយឈានទៅដល់ការឈ្នះលើកទី ៤ ទល់នឹងក្រុម Arsenal ដែលកំពុងឈរនៅកំពូលតារាង។

ទោះជាយ៉ាងណាក៏ដោយ គាត់បានទុកការខកចិត្តនោះមួយឡែក នៅពេលដែលការខិតខំប្រឹងប្រែងរបស់ Antony វាយលុកចូលសំណាញ់ទី Arsenal គាត់បានក្រោកឈរឡើង ទះដៃអបអរសាទរដល់មិត្តរួមក្រុមថ្មីរបស់គាត់។អ្នក​គាំទ្រ​ម្នាក់​បាន​សរសេរ​ប្រតិកម្ម​ចំពោះ​រូប​នេះ​លើ Twitter ថា៖ “មើល​ទៅ​ដូច​ជា​ឪពុក​កំពុងមាន​មោទកភាពចំពោះកូន”។

ម្នាក់​ទៀត​បាន​បញ្ចេញ​មតិ​ថា៖ “គួរឲ្យគោរព Ronaldo!”

អ្នកគាំទ្រម្នាក់បាននិយាយថា “នេះជាមូលហេតុដែល Cristiano Ronaldo GOAT”។

អ្នក​ផ្សេងទៀត​បាន​បញ្ចេញ​មតិ​ថា៖ “ក្តីស្រលាញ់​ដ៏ខ្លាំង​​ពី Ronaldo”៕

ប្រភព៖​ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT