មាន​ដំណឹង​ថា Real Madrid ​ចង់​បាន Icardi ​ដោយ​យក Modric ​ទៅ​ដូរ

ប្រភព​នៅ​អ៊ីតាលី ​បាន​បញ្ជាក់​ថា​ក្លឹប Real Madrid ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Icardi ​របស់ Inter Milan ​ដោយ​យក Luka Modric ​ទៅ​ដូរ ​ហើយ​ថែម​៤០​លាន​អឺរ៉ូ​ថែម​ទៀត។

នៅ​ខែ​មករា​ខាង​មុខ​នេះ ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អឺរ៉ុប​នឹង​បើក ​ហើយ​ក្លឹប Real Madrid ​មាន​បំណង​ចង់​បាន​ខ្សែ​ប្រយុទ្ធ​មក​បន្ថែម​តំបន់​ប្រយុទ្ធ​ខ្លួន។ ​ក្នុង​នោះ Mauro Icardi ​ជា​ជម្រើស​១​របស់​ពួកគេ ​ប៉ុន្តែ​ដើម្បី​បាន​កីឡាករ​អាហ្សង់ទីន​រូប​នេះ ​ក្រុម​អធិរាជ​ស​ត្រូវ​ចំណាយ​កីឡាករ​ម្នាក់​មក​វិញ ដែល​ក្រុម Inter Milan ​ចង់​បាន​​តាំង​ពី​រដូវ​កាល​មុន​មក។

ម្នាក់​នោះ គឺ Luka Modric ​តែ​ម្ដង ដែល​ទើប​តែ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​របស់ FIFA ។ ការ​ចង់​បាន​នេះ ត្រូវ​គ្នា​នឹង Real Madrid ​ផង​ដែរ ​ពោល​គឺ​ក្រុម​អេស្ប៉ាញ​ចង់​បាន Icardi ​។ ទន្ទឹម​គ្នា​នេះ​ដែរ ​Inter ​ ទាមទារ​ប្រាក់​ដល់​៤០​លាន​អឺរ៉ូ​ បូក​ជាមួយ Modric ​ទៀត ​ទើប​អនុញ្ញាត​ឱ្យ Icardi ​អាច​ចាក​ចេញ​បាន៕ប្រភព៖ Calciomercato

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT