មាន​តែ ៥ ក្លឹប​ទេ​នៅ Premier League អាច​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​ Erling Haaland

នេះ​មិនមែន​តែ​ធៀប​កីឡាករ​និង​កីឡាករ​ទេ តែ​កម្រិត​គ្រាប់​បាល់ Erling Haaland អាច​ធៀប​ដល់​កម្រិត​ក្លឹប​ទាំង​មូល​ទៀត​ផង។ គ្រាប់​បាល់​ទល់ Aston Villa ថ្ងៃ​មុន នាំ​ឲ្យ​កីឡាករ​ន័រវេស​រំកិល​ដល់​គ្រាប់​បាល់​ទី ១០ ត្រឹម ៦ ប្រកួត​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស នៅ​រដូវ​កាល​ដំបូង​របស់​ខ្លួន។

នេះ​គ្រាប់​បាល់​របស់​គេ បើ​ធៀប​នឹង​កម្រិត​ក្លឹប​ឯ​ណោះ​វិញ គឺ​មាន​តែ ៥ ក្លឹប​ប៉ុណ្ណេះ​ធ្វើ​បាន​ច្រើន​ជាង កីឡាករ​មួយ​រូប គឺ Haalaand រួម​មាន Arsenal, Tottenham, Liverpool, Brighton និង Brentford។ គិត​ត្រឹម​ជុំ​ទី ៦ ក្លឹប​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​គឺ​ជា Man City តែ​បើ​យើង​មិន​រាប់​ចូល ហើយ​រាប់​ឈ្មោះ​ក្លឹប​ដទៃ នោះ​គឺ​មាន​ដូច​ជា Liverpool, Brentford ១៥ គ្រាប់ Arsenal ១៤ គ្រាប់, Tottenham ១២ គ្រាប់ និង Brighton ១១ គ្រាប់។

រំឭក​ឲ្យ​ដឹង Haaland ក៏​បាន​ឈោង​ស្មើ​កំណត់ត្រា Micky Quinn នៅ ៦ ប្រកួត​ដំបូង អាច​រក​បាន ១០ គ្រាប់ នាំ​មុខ​កីឡាករ​ពី​មុនៗ ដូច​ជា Sergio Aguero, Diego Costa និង Klinsmann ដែល​ធ្វើ​បាន​ត្រឹម ៨ គ្រាប់​ប៉ុណ្ណោះ។ កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ Premier League រដូវ​កាល​ទោល គឺ ៣៤ គ្រាប់ ដោយ Andy Cole និង Alan Shearer ចាំ​មើល​ថា​តើ​យុវជន​ខាង​លើ អាច​បំបែក​បាន​ឬ​អត់ ខណៈ​ការ​ប្រកួត​សល់ ៣២ ជុំ​ទៀត៕

ប្រភព៖ BeSoccer