ត្រកូល Glazer ដាក់​តម្លៃ​លក់​ក្លឹប Man Utd មក​ហើយ​គឺ ៤,៣០ ពាន់​លាន​ដុល្លារ

ត្រកូល​គ្រួសារ Glazer ដែល​ជា​ម្ចាស់​ភាគហ៊ុន​ធំ ក៏​រាប់​ជា​ម្ចាស់​ក្លឹប Manchester United ត្រូវ​បាន​គេ​រាយការណ៍ ថា​រៀបចំ​ចង់​លក់​ក្លឹប​ចេញ​ហើយ បន្ទាប់​ពី​ដឹកនាំ​អស់​រយៈ​ពេល ១៧ ឆ្នាំ​កន្លង​មក។ លទ្ធផល​ចុងក្រោយ​ហាក់​មាន​ការ​តវ៉ា មិន​អស់​ចិត្ត និង​ប្រឆាំង​ចង់​ឲ្យ Glazer ចុះចេញ មិន​ថា​តែ​អ្នក​គាំទ្រ និង​សូម្បី​អតីត​កីឡាករ​មួយ​ចំនួន ដូច​លោក Gary Neville។

ទោះ​ជា​យ៉ាង​ណា Glazer ជា​រឿយៗ មិន​បង្ហាញ​ចេតនា​ចង់​លក់​ឲ្យ​ដាច់​ផឹងៗ​ទេ ហើយ​តែងតែ​អែអង់ ដ្បិត​មាន​សេដ្ឋី​ធំៗ​ក្នុង​លោក ទាក់ទង​មក​បន្ត​កន្ទុយ​គ្នា។ ឥឡូវ​តាម​សារព័ត៌មាន Daily Mail ចុះ​ផ្សាយ​ថា ត្រកូល Glazer ក៏​សុខ​ចិត្ត​ដើរ​ចេញ​ពី​តំណែង​គ្រប់គ្រង​ក្លឹប​ទាំង​មូល​ហើយ តែ​លុះត្រា​ទទួល​បាន​សំណើ​នៃ​ការ​ទិញ​យក តម្លៃ ៣,៧៥ ពាន់​លាន​ផោន ឬ​ប្រហែល ៤,៣០ ពាន់​លាន​ដុល្លារ។

ទំហំ​នេះ រាប់​ជា​ក្លឹប​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក​នៅ​ពេល​បច្ចុប្បន្ន ហើយ​ក៏​ជឿ​ថា​ម្ចាស់​បន្ទាប់ ភាគរយ​ច្រើន​ប្រាកដ​ជា​ព្រះអង្គម្ចាស់​ណា​មួយ នៅ​ប៉ែក​ខាង​អារ៉ាប៊ីសាអ៊ូឌីត ឬ​អារ៉ាប់រួម​ជាក់​ជា​មិន​ខាន។ រំឭក​ឲ្យ​ដឹង United គិត​ត្រឹម​ជុំ​ទី ៦ នៅ PL កំពុង​ឈរ​លេខ ៥ មាន ១២ ពិន្ទុ នៅ​ចាញ់ ៣ ពិន្ទុ​គត់​ធៀប​នឹង​ក្លឹប​កំពូល​តារាង​គឺ Arsenal៕

ប្រភព៖ Daily Mail