អតីតខ្សែការពារ Liverpool លោក Jamie Carragher ដែលត្រូវបានគេស្គាល់ជាអ្នកតែងមានពាក្យរិះគន់ និងនិយាយចំណុចមិនល្អ របស់ Cristiano Ronaldo បានបន្តផ្លែផ្កាទៅឲ្យតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់បន្តទៀតហើយ ក្រោយចប់ការប្រកួតដែល Man Utd ពានយកឈ្នះ ៣-១ ទៅលើ Arsenal។
ជាការពិត CR7 នៅបន្តឈរឈ្មោះនៅកៅអីបម្រុងហើយដល់តង់ទី ២ នាទី ៥៨ ទើបត្រូវបានលោក Erik ten Hag ដាក់ឲ្យចូលលេង ជំនួសវត្តមាន Antony ជាអ្នករកបានគ្រាប់បាល់បើកឆាក។ ទោះជាយ៉ាងណា កីឡាករវ័យ ៣៧ ឆ្នាំ ពុំបានក្លាយជាអ្នក Assist ឬរកគ្រាប់បាល់បន្ថែមអ្វីនោះទេ ក្រៅតែពីពីរគ្រាប់របស់ Marcus Rashford ហើយជារួមស្ថិតិរដូវកាលនេះ ៦ ប្រកួត ក៏មិនទាន់បើកគណនីគ្រាប់បាល់នៅឡើយ។
ងាកទៅ Carragher បានបង្ហោះសារបែបឌឺដងលើ Twitter ថា៖ “តើមានរឿងអ្វីកើតឡើងទៅលើ Man Utd ក្រៅតែពីគ្មានគ្រាប់បាល់របស់ Ronaldo”។ ន័យនេះ ចង់ថា United មានតែធ្វើបានល្អលើសដើម ដោយមិនចាំបាច់ពឹងផ្អែកគ្រាប់បាល់របស់អតីតសមាជិក Juventus/Real Madrid ខាងលើ។ ចុះគ្នាយើងយល់ឃើញបែបណាដែរ អំពីការបង្ហោះសាររបស់ Carragher?
ប្រភព៖ Sportskeeda



