“លើកទី១ក្នុងជីវិតជាអ្នកកីឡាបានលឺភ្លេងជាតិ និងទង់ជាតិកម្ពុជានៅលើគេនៅអាងហែល”។ នេះជាការលើកឡើងរបស់លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា។
កម្ពុជាឈ្នះមេដាយ ៤គ្រឿង មាស៣ សំរឹទ្ធិ១ នៃព្រឹត្តិការណ៍ Finswimming’s World Cup Round Swimming Pool 2022 ឯប្រទេសថៃ។ ដោយក្នុងនោះក៏មានមេដាយមាសផងដែរ កីឡាការិនី កាំង មុយនីន ជាអ្នកធ្វើបានសម្រេចឱ្យកម្ពុជាយកមេដាយមាសនោះ។ ខណៈដែលនេះគឺជាលើកដំបូងហើយសម្រាប់កម្ពុជាដែលអាចដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍លំដាប់អន្ដរជាតិបែបនេះ។
លោក ហែម គីរី ដែលជាអគ្គលេខាធិការសហព័ន្ធបង្ហាញពីក្ដីរំភើបមិនធ្លាប់មានពីមុនមកដែលកម្ពុជាតស៊ូ ខំប្រឹងឥតឈប់ឈរឥលូវនេះទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្តហើយ។ ខណៈដែលវិស័យកីឡាហែលទឹករបស់កម្ពុជា ក៏កំពុងស្ទុះទៅមុខខ្លាំងក្នុងការត្រៀមខ្លួនជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ខាងមុខផងដែរ៕

