Rodgers ​នៅ​តែ​មាន​ទំនុក​ចិត្ត​ស្រោចស្រង់​ក្លឹប Leicester ​ឡើង​វិញ​បាន

​លោក Brendan Rodgers ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​នឹង​អាច​ស្រោចស្រង់​ក្លឹប Leicester City ​ឱ្យ​ប្រសើរ​ឡើង​វិញ​បាន ​បើ​ទោះ​ជា​បរាជ័យ​ផ្ទួន​ៗ​ដល់​ទៅ​៥​ប្រកួត​មក​ហើយ​ក្ដី។

​ក្រុម Leicester City ​កាន់​តែ​ដុនដាប​ទៅ​មែនទែន​ហើយ​នា​រដូវ​កាល​នេះ។ ពួកគេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Brighton ​ដល់​ទៅ ​៥-២ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៦​នេះ។ ​ខណៈ​ដែល​វា​ជា​ការ​ប្រកួត​​ដែល​ពួកគេ​ចាញ់​៥​ប្រកួត​ជាប់​គ្នា​ក្នុង​ចំណោម​៦​ប្រកួត​នៅ​ដើម​រដូវ​កាល​នេះ​ផង​ដែរ។ ​អ្នក​គាំទ្រ​ក្រុម Leicester City ​ក៏​ចាប់​ផ្ដើម​ចង់​ឃើញ​ក្លឹប​បណ្ដេញ​អ្នក​ចាត់ការ Bredan Rodgers ​ចេញ​បណ្ដើរ​២​ហើយ​ដែរ។

​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អតីត​អ្នក​ចាត់ការ​ក្រុម Liverpool ​ខាង​លើ​នៅ​តែ​មាន​ទំនុក​ចិត្ត​ដដែល។ ​លោក​បាន​អះអាង​ថា​នៅ​ប្រកួត​បន្ទាប់​ខាង​មុខ ​ក្រុម Leicester City ​នឹង​ប្រសើរ​ឡើង​វិញ​មិន​ខាន។ ដោយ​លោក​ជឿ​ជាក់​ថា​កូន​ក្រុម​ក៏​មាន​បំណង​និង​ប្រឹងប្រែង​ដូច​គ្នា។ ​លោក​មិន​ដែល​បាត់​ទំនុក​ចិត្ត​ក្នុង​ការ​ដឹក​នាំ​ក្រុម​នោះ​ទេ ហើយ​លោក​ក៏​មិន​ខ្លាច​ក្នុង​ការ​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ផង​ដែរ៕