Ronaldo ​ក្រោក​ឈរ​ទះ​ដៃ ​ពេល Antony ​ស៊ុត​ចូល Arsenal ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ក្រោក​ឈរ​ទះ​ដៃ​នៅ​ពេល​ខ្សែ​ប្រយុទ្ធ Antony ​រក​គ្រាប់​បាល់​បាន​ក្នុង​ប្រកួត​ដំបូង​ទល់​ក្រុម​កាំភ្លើង​ធំ Arsenal ​នៅ​យប់មិញ​នេះ​។

​សម្រាប់​សប្ដាហ៍​ទី​៦​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ Ronaldo ​នៅ​តែ​មិន​អាច​ចូល​លេង​ជម្រើស​ដំបូង​បាន​ដដែល ពោល​គឺ​ត្រូវ​ប្ដូរ​ចូល​នៅ​តង់​ទី​២​វិញ។ ដោយ​ឡែក​ពេល​អង្គុយ​កៅអី​បម្រុង​នេះ​ដែរ ​នៅ​ពេល Antony ​រក​គ្រាប់​បាល់​បាន​នោះ Ronaldo ​ហាក់​បង្ហាញ​ការ​សប្បាយ​ចិត្ត​មែនទែន ​ដោយ​ក្រោក​ឈរ​ហើយ​ទះ​ដៃ​អបអរ​តែ​ម្ដង។ ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា គេ​ពិត​ជា​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​សមាជិក​ក្រុម​រក​គ្រាប់​បាល់​បាន ​និង​ទទួល​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​ដ៏​សំខាន់​នេះ​។

​រំលឹក​ថា Ronaldo ​អង្គុយ​កៅអី​បម្រុង​រហូត​តែ​ម្ដង ​ដែល​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​លោក Erik ten Hag ​មិន​បាន​ផ្ដល់​ទំនុក​ចិត្ត​លើ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​នេះ​ទៀត​ទេ។ ស្រប​ពេល Antony ​មក​ទៀត វា​នឹង​ធ្វើ​ឱ្យ​នាទី​លេង​របស់​អតីត​កីឡាករ Real Madrid ​នឹង​ថយ​ចុះ​បន្ថែម​ទៀត​មិន​ខាន៕