លោក Mikel Arteta បាននិយាយថាក្រុមកាំភ្លើងធំ Arsenal បានបង្ហាញទម្រង់លេងល្អទល់ក្រុមបិសាចក្រហម Manchester United ដោយគ្រាន់តែមិនមានសំណាងរកគ្រាប់បាល់ប៉ុណ្ណោះ។
Arsenal បានព្យាយាមលេងយ៉ាងល្អនិងសម្រុកទៅក្រុម Man Utd ខ្លាំងក្នុងការប្រកួតនៅយប់មិញ តែចុងបញ្ចប់បានត្រឹមលទ្ធផលបរាជ័យ ៣-១ ប៉ុណ្ណោះ។ ខណៈដែលក្រុមបិសាចក្រហមអាចគ្រប់គ្រងការប្រកួតបាន និងវាយបកលឿនៗដើម្បីយកឈ្នះ។ នេះជាការចាញ់លើកដំបូងផងដែរនារដូវកាលនេះ របស់ក្រុម Arsenal ក្រោយពីចាប់ផ្ដើមរដូវកាលបានយ៉ាងល្អឈ្នះ៥ប្រកួតជាប់គ្នា។
ចំពោះការប្រកួតនេះដែរ លោក Arteta បាននិយាយក្រោយចប់ការប្រកួតថា៖ “ខ្ញុំពិតជាមិនសប្បាយចិត្តនោះទេដែលចាញ់ការប្រកួតនេះ នៅពេលយើងលេងបានយ៉ាងល្អ។ យើងបានបង្កើតឱកាសជាច្រើន ប៉ុន្តែមិនអាចរកគ្រាប់បាល់បានច្រើន។ នៅពេលយើងព្យាយាមបង្កើតឱកាស ហើយក៏មានចន្លោះប្រហោងវិញ ពួកគេបានធ្វើឱ្យយើងឈឺចាប់ទៅវិញ”៕


