Pep ​និយាយ​យ៉ាងណា ​ពេល​លេង​ស្មើ Aston Villa ​១-១

​ក្រុម Manchester City ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Aston Villa ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ទី​៦​នៃ​លីគ​កំពូល​អង់គ្លេស​នេះ​។

​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ ​ខ្សែ​ប្រយុទ្ធ Earling Haaland ​បន្ដ​រក​គ្រាប់​បាល់​បាន​ទៀត​នៅ​នាទី​៥០ ​ប៉ុន្តែ​មិន​អាច​យក​ឈ្នះ​បាន​នោះ​ទេ ​ដោយ​កីឡាករ Bailey ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៧៤។ ​លទ្ធផល​ស្មើ​គ្នា​១-១ ​នេះ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង ​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ។ ​ដោយ​លទ្ធផល​យក​បាន​ត្រឹម​១​ពិន្ទុ​នេះ​ដែរ ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Pep ​ឈរ​នៅ​លេខ​២​ក្នុង​តារាង ​ដោយ​លេង​៦​ប្រកួត ​មាន​១៤​ពិន្ទុ។

​ក្រោយ​ចប់​ការ​ប្រកួត ​លោក Pep ​បាន​និយាយ​ថា​លោក​បាន​ដឹង​រួច​ទៅ​ហើយ​ចំពោះ​ការ​ប្រកួត​នេះ​ថា​នឹង​មិន​ងាយ​ស្រួល​នោះ​ទេ។ ​គ្រប់​គ្នា​អាច​គិត​ថា Man City ​នឹង​អាច​ឈ្នះ​រាល់​ការ​ប្រកួត​បាន​យ៉ាង​ងាយ ប៉ុន្តែ​ជាក់​ស្ដែង​វា​មិន​មែន​បែប​នេះ​ឡើយ។ Premier League ​មិន​មែន​ជា​លីគ​ដែល​ងាយ​ស្រួល​ឈ្នះ​នោះ​ទេ ​លោក​នៅ​ទី​នេះ​៧​រដូវ​កាល​គឺ​ដឹង​ច្បាស់​តែ​ម្ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT