Barcelona ​ឡើង​ឈរ​លេខ​២ កៀក Real Madrid ​ក្រោយ​ឈ្នះ Sevilla ​៣-០

ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​បាន​ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង La Liga ​ហើយ ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម Sevilla ​បាន​ក្នុង​លទ្ធផល ​៣-០។

​ត្បិត​លេង​មិន​សូវ​បាន​ល្អ​នៅ​ដើម​រដូវ​កាល​មែន ប៉ុន្ដែ​ក្រោយ​ពី​សមាជិក​ក្រុម​លេង​សហការ​គ្នា​បាន​ល្អ​មក ​នៅ​ពេល​នេះ​ពួកគេ​ហាក់​រក​ឃើញ​ការ​លេង​ល្អ​បំផុត​វិញ​ហើយ។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​លេង​ប៉ះ​ក្រុម Sevilla ​ដែល​ជា​ក្រុម​ខ្លាំង​មួយ​ដែរ​នៅ​អេស្ប៉ាញ​នោះ ពួកគេ​អាច​យក​ឈ្នះ​បាន​ដល់​ទៅ ​៣-០ ​ឯ​ណោះ។ ដោយ​៣​គ្រាប់​នោះ​សម្រេច​បាន​ដោយ ​Raphina , Lewandowski ​និង Garcia ​។

​ក្រោយ​ពី​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ​មក ​ក្រុម FC Barcelona ​បាន​ហក់​ឡើង​ទៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង La Liga ​ហើយ។ ​ពេល​នេះ​មាន​១០​ពិន្ទុ​ឆ្លង​កាត់​៤​ប្រកួត ​ស្រប​ពេល​ក្រុម​លេខ​១ Real Madrid ​មាន​១២​ពិន្ទុ​ពេញ​ឆ្លង​កាត់​៤​ប្រកួត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT