Aubameyang ថា​នៅ Barcelona ​៦​ខែ ដូច​បាន​នៅ​៦​ឆ្នាំ​អីចឹង​ដែរ​

​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ​បាន​និយាយ​ថា​បាន​ទៅ​លេង​នៅ​ក្រុម FC Barcelona ​ត្រឹម​តែ​រយៈ​ពេល​៦​ឆ្នាំ​មក​នេះ គឺ​មាន​អារម្មណ៍​ហាក់​បី​ដូចជា​បាន​ទៅ​លេង​នៅ​ទី​នោះ​រយៈ​ពេល​៦​ឆ្នាំ​អីចឹង​ដែរ។

​ Aubameyang ​បាន​ចេញ​ពី Arsenal ​និង​បាន​ចូល​រួម​ជាមួយ​ក្រុម Barcelona ​នៅ​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០២២​នេះ ​ហើយ​លេង​បាន​ត្រឹម​ពាក់​កណ្ដាល​រដូវ​កាល ក៏​ស្រាប់​តែ​ពេល​នេះ Chelsea ​ទិញ​គេ​មក​លេង​នៅ Premier League ​ក្នុង​តម្លៃ​ខ្លួន​១០​លាន​ផោន។ ​ការ​ត្រលប់​មក​លេង​នៅ​អង់គ្លេស​វិញ​នេះ​ដែរ ក៏​ព្រោះ​តែ​គេ​មិន​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​របស់​អ្នក​ចាត់ការ Xavi ​នោះ​ទេ ដូច្នេះ​ហើយ​ទើប​ក្លឹប​លក់​គេ​ចេញ​វិញ​។

​ដើម្បី​ជា​ការ​លា​ជាមួយ​អ្នក​គាំទ្រ​ក្រុម​អ្នក​មាន​បុណ្យ​ផង​នោះ ​Aubameyang វ័យ​៣៣​ឆ្នាំ​បាន​និយាយ​ថា​៖ “វា​ហាក់​ដូចជា​រយៈ​ពេល​៦​ឆ្នាំ​ដែល​ខ្ញុំ​បាន​នៅ​ជាមួយ​ក្លឹប​នេះ ​ទោះ​ជា​ពេល​ពិត​ប្រាកដ​ត្រឹម​៦​ខែ​ក៏​ដោយ។ ខ្ញុំ​ជូនពរ​ក្លឹប​ឱ្យ​ទទួល​បាន​ជោគជ័យ​នៅ​ពេល​ខាង​មុខ។ អរគុណ គ្រួសារ​មួយ​នេះ​”។ ​ត្រឹម​រយៈ​ពេល​៦​ខែ​កន្លង​មក​នេះ Aubameyang ​រក​បាន​១៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៤​ប្រកួត​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT