Pep ​ជឿ​ថា​ឆ្នាំ​នេះ Man City ​អាច​ឈ្នះ​ពាន Premier League ​បាន​ទៀត​

​លោក Pep Guardiola ​មាន​ទំនុក​ចិត្ត​ថា​នៅ​ឆ្នាំ​នេះ ​ក្រុម Manchester City ​នឹង​អាច​ឈ្នះ​ពាន​រង្វាន់ English Premier League ​បាន​ទៀត។

​ក្រុម Man City ​នា​រដូវ​កាល​នេះ​ហាក់​ដូចជា​ពេញ​កម្លាំង​ល្អ​មែនទែន ​ជា​ពិសេស​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ ដែល​មាន Earling Haaland ​ចាំ​តែ​ស៊ុត​រក​គ្រាប់​បាល់​។ ​ជាក់​ស្ដែង​នៅ​២​ប្រកួត​ចុង​ក្រោយ​នេះ គេ​អាច​រក​បាន Hat-trick ​ទាំង​ពីរ​ប្រកួត​តែ​ម្ដង ​និង​មាន​គ្រាប់​បាល់​សរុប​ដល់​ទៅ​៩​គ្រាប់​ទៅ​ហើយ ​ត្រឹម​ប្រកួត​៥​ប្រកួត​មក​នេះ​។ ​ជាមួយ​ទម្រង់​លេង​ល្អ​ថេរ​នេះ​ហើយ ទើប​បាន​ជា​លោក Pep ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​របស់​លោក​នឹង​ធ្វើ​បាន​ល្អ​នៅ​រដូវ​កាល​នេះ​មិន​ខាន។

​អ្នក​ចាត់ការ​ដែល​ដឹក​នាំ​ក្រុម Man City ​យ៉ាង​ជោគជ័យ​ខាង​លើ​បាន​អះអាង​ថា​ក្រុម​របស់​លោក​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់ Premier League ​រដូវ​កាល​នេះ។ ​វា​នឹង​ក្លាយ​ជា​កំណត់ត្រា​មួយ​សម្រាប់​ក្រុម City ​ប្រសិន​បើ​អាច​ឈ្នះ​ពាន​រង្វាន់ English Premier League ​បាន​៣​ឆ្នាំ​ជាប់​គ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT