Marcelo ​រក​ក្លឹប​ថ្មី​លេង​បាន​ហើយ ​ក្រោយ​ចាកចេញ​ពី Real Madrid ​

​ខ្សែ​ការពារ Marcelo ​រក​បាន​ក្លឹប​ថ្មី​លេង​ហើយ​ក្រោយ​ពី​ចាកចេញ​ពី​ក្រុម Real Madrid ​ដោយ​រូបគេ​សម្រេច​ចូល​រួម​ជាមួយ​ក្រុម Olympiakos ​ក្នុង​កុងត្រា​រយៈ​ពេល​១​ឆ្នាំ​។

Marcelo ​បាន​ចាកចេញ​ពី​ក្រុម Real Madrid ​ក្នុង​នាម​ជា​វីរបុរស​ក្លឹប​ក្រោយ​ចំណាយ​ពេល​១៥​ឆ្នាំ​នៅ​ក្លឹប​នេះ ​និង​ជួយ​ឱ្យ​ឈ្នះ​ពាន​រង្វាន់​២៥​ពាន​ក្នុង​ការ​បង្ហាញ​ខ្លួន​៥៤៦​ប្រកួត​។ ​ដោយ​សម្រេច​ចិត្ត​ចាកចេញ​តាំង​ពី​ចប់​រដូវ​កាល​មុន ​កីឡាករ​ប្រេស៊ីល​ទើប​រក​បាន​ក្លឹប​ថ្មី​លេង​ទេ ​ដោយ​គេ​បាន​សម្រេច​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ Olympiakos ជាមួយ​កុងត្រា​១​ឆ្នាំ​និង​អាច​ស្នាក់​នៅ​បន្ដ​បាន​១​ឆ្នាំ​ទៀត​បើ​សិន​ជា​គេ​ចង់។

​យ៉ាងណាមិញ​កន្លង​ទៅ​នេះ ​មាន​ដំណឹង​ថា Marcelo ​មិន​ចង់​បន្ដ​អាជីព​បាល់ទាត់​ទៀត​នោះ​ទេ។ គេ​កំពុង​រក​ស៊ី​វិញ​ម្ដង ​ដោយ​ទិញ​ភាគហ៊ុន​ក្លឹប​បាល់ទាត់​ជា​ច្រើន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT