វិធីបីយ៉ាងដែល Chelsea អាចរៀបចំទម្រង់លេង បន្ទាប់ពីការមកដល់របស់ Pierre-Emerick Aubameyang

មុនពេលការមកដល់របស់កីឡាករជម្រើសជាតិហ្គាបុងនាពេលឆាប់ៗខាងមុខនេះ Chelsea បានចុះហត្ថលេខាលើកីឡាករល្បីៗមួយចំនួនរួចមកហើយ ដែលរួមមានដូចជា Raheem Sterling, Kalidou Koulibaly, Marc Cucurella និង Wesley Fofana ជាដើម។ជាមួយនឹងការចំណាយប្រាក់នារដូវក្តៅរបស់ពួកគេសរុបច្រើនជាង ២៥០ លានផោន អ្នកចាត់ការ Tuchel ស្ថិតក្នុងការឈឺក្បាលក្នុងការរៀបចំជម្រើសក្នុងការលេង។

នេះគឺជាវិធីបីយ៉ាងដែល Chelsea អាចរៀបចំដាក់ឲ្យលេងសម្រាប់រដូវកាលនេះ

ទម្រង់ ៣-៤-៣ ទីមួយ

Tuchel តែងតែពេញចិត្តចំពោះទម្រង់មួយនេះ ចាប់តាំងពីគាត់ត្រូវបានតែងតាំងជាគ្រូបង្វឹក Chelsea ប៉ុន្តែប៉ុន្មានសប្តាហ៍នេះ ការដាក់ឲ្យលេង រាងចាកចេញពីទម្រង់នេះបន្តិច។

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹង Fofana នៅក្នុងក្រុមនោះ Tuchel អាចត្រូវត្រលប់ទៅការរៀបចំសាកល្បង ដោយអោយ Aubameyang ដឹកនាំក្រុម។Image Credit: buildlineup.com

ទម្រង់ ៣-៤-៣ ទីពីរ

Sterling និង Aubameyang ទំនង​ជា​ជាប់ឈ្មោះ​ដំបូង​មួយ​ខ្លះៗ​ បន្ទាប់​ពី​ការ​មក​ដល់​រដូវ​ក្តៅ​របស់​ពួក​គេ ដោយសារ​មានចន្លោះទំនេរមួយនៅតំបន់ប្រយុទ្ធខាងមុខរបស់ Chelsea។

តារាឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេស Mason Mount អាចនឹងចាញ់កីឡាករអាល្លឺម៉ង់ Kai Havertz ដែលជាផ្នែកសំខាន់នៃការដឹកនាំរបស់ Tuchel។Image Credit: buildlineup.com

ទម្រប់ ៤-៣-៣

តើអាចមានការផ្លាស់ប្តូរទម្រង់លេងដ៏មានសក្តានុពលសម្រាប់ Tuchel ដែរទេ ខណៈដែលគាត់សម្លឹងរកការសម្រួលតំបន់ការពាររបស់គាត់? ខ្សែការពារជើងចាស់ Thiago Silva ដែលតែងតែធ្វើបានល្អនៅតំបន់ការពារ ហើយអាចត្រូវបានជំនួសដោយអ្នកផ្សេង បន្ទាប់ពីការមកដល់របស់ Fofana និង Koulibaly៕Image Credit: buildlineup.com

ប្រភព៖ sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT