ពេលមួយដែល Messi ប្រៀបធៀបចំណូលថ្មីរបស់ Liverpool កីឡាករ Arthur Melo ទៅនឹងវីរបុរស Barcelona កីឡាករ Xavi

Arthur Melo បានព្រមព្រៀងផ្ទេរទៅកាន់ក្លឹប Liverpool ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Juventus ដោយក្លឹបនៅ Premier League មួយនេះ ចង់បានរូបគេមកពង្រឹងតំបន់បម្រើ។

Arthur បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លឹបប្រេស៊ីល Gremio មុនពេលផ្លាស់ទៅ Barcelona ក្នុងតំលៃ ៣១ លានអឺរ៉ូ ក្នុងឆ្នាំ ២០១៨។គាត់ស៊ុតបញ្ចូលទីបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៧២ ប្រកួតជាមួយក្លឹប La Liga ក្នុងរយៈពេល ២ រដូវកាល មុនពេលត្រូវបានលក់ទៅឱ្យ Juventus ក្នុងឆ្នាំ ២០២០។

Arthur បានបន្តបង្ហាញខ្លួនចំនួន ៦៣ លើកសម្រាប់ក្លឹបអ៊ីតាលីក្នុងរយៈពេលពីររដូវកាលរបស់គាត់នៅទីក្រុង Turin ដោយស៊ុតបញ្ចូលទីបាន ១ គ្រាប់។កំឡុងពេលគាត់នៅ Barcelona តារាឆ្នើមរបស់ពិភពលោក Messi បានប្រៀបធៀបខ្សែបម្រើប្រេស៊ីលរូបនេះ ទៅនឹងវីរបុរស Barcelona និងជាគ្រូបង្វឹកនាពេលបច្ចុប្បន្ន។

Messi ធ្លាប់បាននិយាយថា៖

គាត់ស្រដៀងទៅនឹង Xavi ណាស់ ព្រោះគាត់ចូលចិត្តបាល់ លេងខ្លីៗ និងមិនរបូតបាល់នោះទេ។ គាត់​រឹង​មាំ​ណាស់ ហើយ​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង។Arthur មានស្ទីលលេងដូចដែលយើងលេងនៅ Barcelona គាត់យល់ពីការហ្វឹកហាត់យ៉ាងឆាប់រហ័ស ហើយអ្នកគាំទ្រក្លឹប Barcelona ចូលចិត្តកីឡាករដែលល្អជាមួយការគ្រប់គ្រងបាល់នៅលើជើងរបស់ពួកគេ ហើយមានចង្វាក់លេង៕

ប្រភព៖ sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT