Jordi Alba ខឹងសម្បារនឹង Barcelona បន្ទាប់ពីពួកគេចរចារជាមួយ Inter Milan ដាក់គេឲ្យខ្ចីជើង ដោយមិនឲ្យគេដឹង

ក្លឹបយក្សអេស្ប៉ាញបានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារឆ្វេង Marcos Alonso នៅថ្ងៃផុតកំណត់នៃការដោះដូរកីឡាករ។

ហើយ​ដើម្បី​បន្ថយ​ប្រាក់​ឈ្នួលកីឡាករ ​ដើម្បី​ចុះ​ឈ្មោះ​ Alonso ក្លឹប​បាន​ព្យាយាម​រៀបចំ​ការ​ចាកចេញ​របស់ Alba ដោយ​មិន​ឱ្យ​កីឡាករ​ដឹង​ឡើយ នេះ​បើ​យោង​តាម​សារព័ត៌មាន​អេស្ប៉ាញ CCMA។Barcelona ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើង Alba ទៅ Inter Milan សម្រាប់រដូវកាលនេះ។

ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញវ័យ ៣៣ ឆ្នាំដែលបានស្នាក់នៅ Camp Nou អស់រយៈពេលជាងមួយទសវត្សរ៍បានបដិសេធមិនចូលរួម ហើយត្រូវបានគេនិយាយថាខឹងនឹងការប៉ុនប៉ងរបស់ក្លឹបក្នុងការបញ្ជូនគាត់ចេញដោយគ្មានការអនុញ្ញាតពីគាត់។អ្នកកាសែត Javi Miguel រាយការណ៍ថា ខ្សែការពាររូបនេះគ្រោងនឹងជួបជាមួយអ្នកចាត់ការ Xavi ដើម្បីពិភាក្សាអំពីអនាគតរបស់គាត់ ប៉ុន្តែដោយសារតែ Alba ប្រាកដណាស់ថាគាត់ចង់បន្ត កិច្ចប្រជុំត្រូវបានលុបចោល។

នោះមានន័យថា Alba គ្រោងនឹងប្រកួតប្រជែងជាមួយ Alonso វ័យ ៣១ ឆ្នាំសម្រាប់តំណែងមួយនៅក្នុងក្រុម បន្ទាប់ពីគាត់បានមកដល់ ពី Chelsea ក្នុងកិច្ចព្រមព្រៀងមួយដែលបានដោះដូរឲ្យ Aubameyang ធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge។ម្ចាស់ក្លឹប Chelsea លោក Todd Boehly បាននិយាយអំពីការចុះហត្ថលេខារបស់គាត់ថា “Pierre-Emerick គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមដែលមានកំណត់ត្រាច្បាស់លាស់នៅក្នុងក្របខ័ណ្ឌ Premier League ហើយការមកដល់របស់គាត់ជួយពង្រឹងក្រុមរបស់យើង ដោយផ្តល់ឱ្យយើងនូវជម្រើសតំបន់ប្រយុទ្ធថ្មី”៕

ប្រភព៖​ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT