Antony ផ្ញើសារទៅកាន់មិត្តរួមក្រុម Man Utd បន្ទាប់ពីមើលការប្រកួតទល់នឹង Leicester ពីចម្ងាយ

កីឡាកសញ្ជាតិប្រេស៊ីលវ័យ ២២ ឆ្នាំរូបនេះ បានបញ្ចប់ការផ្ទេរតម្លៃ ៨៥ លានផោន ពី Ajax ទៅកាន់ United និងបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែង។ គាត់​មិន​បាន​ចុះ​ឈ្មោះ​ក្នុង​ពេល​ប្រកួត​នៅ​យប់មិញនោះទេ ហើយ​មិន​បាន​ចូល​រួម​នៅ​កីឡដ្ឋាន King Power ដើម្បី​មើល​ក្រុម​ថ្មី​របស់​គាត់​នោះដែរ។Antony ពេញចិត្តនឹងអ្វីដែលគាត់បានឃើញនៅលើកញ្ចក់ទូរទស្សន៍នៅពេលដែល United បានឈ្នះ ១-០ ដោយសារការស៊ុតបញ្ចូលទីរបស់ Jadon Sancho ក្នុងតង់ទីមួយ។ ក្រុមរបស់លោក Erik ten Hag ឥឡូវនេះបានឈ្នះការប្រកួត Premier League បីលើកជាប់ៗគ្នា បន្ទាប់ពីពួកគេបានទទួលជ័យជម្នះលើគូប្រជែង Liverpool និង Southampton។Antony មានបំណងចង់បង្ហាញការគាំទ្ររបស់គាត់ចំពោះក្រុមថ្មីរបស់គាត់ ហើយបានបង្ហោះរូបភាពនៅលើអេក្រង់ទូរទស្សន៍របស់គាត់ជាមួយនឹងចំណងជើងថា “តោះទៅ @ManUtd”។

Antony បានប្រាប់គេហទំព័ររបស់ United នៅឯការបង្ហាញលើកដំបូងរបស់គាត់ថា៖ នេះគឺជាពេលវេលាដ៏មិនគួរឱ្យជឿក្នុងអាជីពរបស់ខ្ញុំ ក្នុងការចូលរួមជាមួយក្លឹបដែលអស្ចារ្យបំផុតមួយនៅក្នុងពិភពលោក។ ខ្ញុំសូមអរគុណដល់អ្នកគ្រប់គ្នាដែលជឿជាក់លើខ្ញុំ ជាពិសេសគ្រួសាររបស់ខ្ញុំ និងគ្រូបង្វឹក ក៏ដូចជាមិត្តរួមក្រុមទាំងអស់របស់ខ្ញុំ ព្រោះខ្ញុំមិនអាចមកដល់ទីនេះដោយគ្មានពួកគេឡើយ។ការដែលបានលេងក្រោមការដឹកនាំរបស់ Erik ten Hag នៅ Ajax គឺល្អឥតខ្ចោះសម្រាប់ខ្ញុំ និងការអភិវឌ្ឍន៍ខ្លួនដ៏ល្អរបស់ខ្ញុំ។ តាក់តិចលេងបាល់ទាត់ និងការបង្វឹករបស់គាត់ នាំឲ្យខ្ញុំបង្ហាញបានបញ្ខេញនូវសមត្ថភាពដ៏ល្អបំផុតរបស់ខ្ញុំ។  ហើយខ្ញុំរំភើបចំពោះអ្វីដែលគាត់បានប្រាប់ខ្ញុំអំពីផែនការ និងមហិច្ឆតារបស់គាត់នៅក្នុងទីក្រុង Manchester។

ពេលវេលារបស់ខ្ញុំនៅ Ajax គឺអស្ចារ្យណាស់ ហើយខ្ញុំតែងតែដឹងគុណចំពោះការជឿទុកចិត្តដែលពួកគេមានមកលើខ្ញុំ ប៉ុន្តែឥឡូវនេះខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងបន្ទាប់ ហើយខ្ញុំអន្ទះសារក្នុងការចូលរួមជាមួយមិត្តរួមក្រុមថ្មីរបស់ខ្ញុំ និងចូលរួមចំណែករបស់ខ្ញុំក្នុងការនាំយក ជោគជ័យ​សម្រាប់ Manchester United ខ្លាំងណាស់៕

ប្រភព៖ The Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT