U23 ​កម្ពុជា ​នឹង​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ថ្ងៃ​១៥​នេះ ​ត្រៀម​ប៉ះ U23 ​ជប៉ុន​

​ក្រុម U23 ​កម្ពុជា ​នឹង​ត្រូវ​មាន​ប្រកួត​មិត្តភាព​សំខាន់​មួយ​ជាមួយ​ក្រុម​ខ្លាំង U23 ​ជប៉ុន ​នៅ​ថ្ងៃ​ទី​២០​ខែ​កញ្ញា​ឆ្នាំ​២០២២​ខាង​មុខ​នេះ។

 

​ដើម្បី​ជា​ការ​ត្រៀម​សម្រាប់​ស៊ីហ្គេម​២០២៣​នៅ​ឆ្នាំ​ក្រោយ ​និង​ជា​ការ​ដក​ស្រង់​យក​ពិសោធ​ផង​នោះ ​នៅ​ថ្ងៃ​២០​ខាង​មុខ​នេះ U23 ​កម្ពុជា ​បាន​ណាត់​ជើង​ខ្លាំង U23 ​ជប៉ុន ​មក​សាក​កម្លាំង​គ្នា​៩០​នាទី​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ។ ការ​ប្រកួត​មិត្តភាព​នោះ​ដែរ ​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​៧​យប់។ ខណៈ​ដែល​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​រួច​ទៅ​ហើយ​ដែរ​កាល​ពី​ម្សិលមិញ ដោយ​មាន​កីឡាករ​សរុប​ដល់​៣៥​នាក់​។

​សម្រាប់​កីឡាករ​ទាំង​អស់​នឹង​ត្រូវ​ប្រមូល​ផ្ដុំ​គ្នា​ហ្វឹកហាត់​នៅ​ថ្ងៃ​១៥​ខែ​កញ្ញា​ឆ្នាំ​២០២២​ខាង​មុខ​នេះ។ ដោយ​ការ​ប្រមូល​ផ្ដុំ​នោះ​ដែរ ​ក៏​នឹង​មាន​ការ​ធ្វើ​តេស្ដ​កាយ​សម្បទា​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT