ថ្ងៃ​មុន Aubameyang ​ថ្ងៃ​នេះ ​Carvajal ​ម្ដង ​ត្រូវ​ចោរ​ចូល​ផ្ទះ​លួច​ទ្រព្យ​សម្បត្តិ​

​កាល​ពី​ថ្ងៃ​​៣០​ខែ​សីហា ​ឆ្នាំ​២០២២​កន្លង​ទៅ ​មាន​ដំណឹង​មក​ថា​មាន​ក្រុម​ចោរ​បាន​ចូល​ទៅ​ផ្ទះ​របស់​ខ្សែ​ការពារ Carvajal ​របស់​ក្រុម Real Madrid ​ដើម្បី​លួច​ទ្រព្យ​សម្បត្តិ។

​ផ្ទះ​របស់ Carvajal ​ដែល​មាន​ដំណឹង​ថា​មាន​ក្រុម​ចោរ​ចូល​ប៉ុនប៉ង​លួច​យក​ទ្រព្យ​សម្បត្តិ​នោះ​នៅ​Boadilla del Monte ដែល​ជា​តំបន់​ក្បែរ​ទី​ក្រុង​ Madrid ប្រទេស​អេស្ប៉ាញ។ ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​មិន​បាន​នៅ​ផ្ទះ​ទេ ប៉ុន្តែ​មាន​ក្រុម​ការងារ​របស់​គេ​នៅ​និង​បាន​ឃើញ​ចោរ​ដោយ​ផ្ទាល់​ភ្នែក។ ​ដោយ​ក្រុម​ចោរ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​គ្នា​៣​នាក់​នោះ បាន​ព្យាយាម​គាស់​ផ្ទះ​ដើម្បី​ចូល​ទៅ​លួច​របស់ ប៉ុន្តែ​សំណាង​មាន​ប្រព័ន្ធ​សុវត្ថិភាព​នៅ​ផ្ទះ ​និង​បាន​ពន្លឺ​សំឡេង​ឡើង ធ្វើ​ឱ្យ​ក្រុម​ចោរ​ដឹង​ខ្លួន​និង​គេច​អស់​ទៅ។ Carvajal ​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​ករណី​នេះ​ផង​ដែរ។

​រំលឹក​ថា​នៅ​អេស្ប៉ាញ​ករណី​ចោរ​ចូល​ផ្ទះ​លួច​របស់​នេះ ​មាន​ច្រើន​មែនទែន​។ ជាក់​ស្ដែង​មុន​ករណី Carvajal ​នេះ ​ក៏​មាន​ករណី​របស់​ខ្សែ​ប្រយុទ្ធ​ Aubameyang ​ផង​ដែរ។ ​ដោយ​ករណី​នោះ​គឺ​ក្រុម​ចោរ​បាន​ចូល​ទៅ​ប្លន់​ក្នុង​ផ្ទះ​របស់​គេ​តែ​ម្ដង ​ហើយ​ក៏​បាន​វាយ​ធ្វើ​បាប​កីឡាករ​រូប​នេះ​ផង​ដែរ​ដោយ​រង​របួស​ថ្គាម។ តែ​សំណាង​ល្អ ​មិន​មាន​គ្រោះ​ថ្នាក់​ខ្លាំង​អ្វី​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT