ទីផ្សារដោះដូរ​កីឡាករ​បិទ ​នៅ Premier League ចំណាយ​ជាង​២​ពាន់​លាន​ផោន​

​ការ​ដោះដូរ​កីឡាករ​នៅ​តំបន់​អឺរ៉ុប​បាន​បិទ​បញ្ចប់​នៅ​ត្រឹម​យប់មិញ​នេះ​ហើយ ​ដោយ​ក្នុង​នោះ​នៅ​ក្របខណ្ឌ English Premier League ​បាន​ចំណាយ​អស់​ជាង​២​ពាន់​លាន​ផោន​ឯ​ណោះ។

​ក្លឹប​ធំ​ៗ​នៅ​អង់គ្លេស ​បាន​បង្កើន​ការ​ចំណាយ​របស់​ខ្លួន​ដូចជា Chelsea ​ជា​ដើម​នោះ ​ចាយ​អស់​២៨០​លាន​ផោន​ទៅ​ហើយ។ ​នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ក្រុម Manchester United ​អី​ដែរ ដែល​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​នេះ ដើម្បី​នាំ​យក​កីឡាករ​ល្អ​ៗ ​និង​ប្រជែង​កៅអី​លេង​ពាន​រង្វាន់ UEFA Champions League ​វិញ​នៅ​រដូវ​កាល​ក្រោយ។ ខណៈ​ដែល Man City , Spurs, Liverpool ​និង Arsenal ​ជា​ដើម​នោះ ​ក៏​សុទ្ធ​តែ​បាន​ចាយ​ប្រាក់​ច្រើន​ៗ​ដូច​គ្នា​ដើម្បី​នាំ​ចូល​កីឡាករ។

​ដោយ​ការ​ចំណាយ​សរុប​អស់​ជាង​២​ពាន់​លាន​ផោន​នេះ ​បាន​បង្កើត​ជា​កំណត់ត្រា​ចាយ​ខ្ពស់​បំផុត​មួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស។ ដោយ​កំណត់ត្រា​ចាយ​ច្រើន​ចាស់​នោះ ​មាន​ត្រឹម​១,៤៥​ពាន់​លាន​ផោន​ប៉ុណ្ណោះ។ ​គេ​ជឿ​ថា​នៅ​ពេល​ខាង​មុខ​នេះ ​ការ​ដោះដូរ​កីឡាករ​នឹង​អាច​មាន​ការ​ចំណាយ​កើន​ឡើង​បន្ថែម​ទៀត ​ក្រោយ​ពី​ក្លឹប​មួយ​ចំនួន​ក៏​បាន​ផ្លាស់​ប្ដូរ​ម្ចាស់ ​ហើយ​អ្នក​មក​កាន់​ថ្មី​សុទ្ធ​តែ​លំដាប់​មហា​សេដ្ឋី​ទៅ​ហើយ ដូច្នេះ​នៅ​ពេល​ខាង​មុខ ពួកគេ​ក៏​នឹង​មាន​ខ្ទង់​ចំណាយ​ច្រើន​ៗ​ដូច​ក្រុម​នៅ Top6 ​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT