របួស​ច្រើន​ពេក! Liverpool ​ខ្ចី​ជើង​ខ្សែ​បម្រើ​ម្នាក់​ពី Juventus ​មក​ជួយ​ក្រុម​

​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ដោះដូរ​កីឡាករ ​ក្រុម Liverpool ​ក៏​បាន​ខ្ចី​ជើង​ខ្សែ​បម្រើ ​Arthur Melo ​ពី​ក្រុម Juventus ​មក​ជួយ​ក្រុម ​ដែល​កំពុង​មាន​បញ្ហា​នៅ​តំបន់​បម្រើ​។

​ក្រុម​ហង្ស​ក្រហម Liverpool ​មាន​បញ្ហា​កីឡាករ​របួស​ច្រើន​នៅ​ដើម​រដូវ​កាល​នេះ ​ដែល​ធ្វើ​ឱ្យ​លោក Jurgen Klopp ​ពិបាក​សម្រេច​ចិត្ត​មែនទែន។ ​តែ​យ៉ាង​ណា ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ដោះដូរ​កីឡាករ ​លោក​ក៏​បាន​សម្រេច​ចិត្ត​ខ្ចី​ជើង​ខ្សែ​បម្រើ​ប្រេស៊ីល​ម្នាក់​មក​ជួយ​ក្រុម​ផង​ដែរ។ Arthur Melo ​ដែល​ជា​កីឡាករ​របស់​ក្រុម Juventus ​បាន​យល់​ព្រម​មក​លេង​នៅ Anfield ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល។

​ការ​មក​លេង​នៅ​អង់គ្លេស​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​នេះ​ដែរ គឺ Arthur ​ក៏​អាច​នឹង​ក្លាយ​ជា​កីឡាករ​ពេញ​សិទ្ធិ​របស់​ក្រុម Liverpool ​ផង​ដែរ ​ប្រសិន​បើ​រដូវ​កាល​នេះ​គេ​លេង​ល្អ។ ព្រោះ​ក្នុង​កុងត្រា​ចប់​ការ​ខ្ចី​ជើង​នេះ​ទៅ Liverpool ​អាច​នឹង​ទិញ​គេ​យក​ដាច់​បាន​ក្នុង​តម្លៃ​ខ្លួន​៣២​លាន​ផោន​។ ដោយ​ខ្ចី​ជើង​១​រដូវ​កាល​នេះ ​ក្រុម​របស់​លោក Klopp ​ត្រូវ​ចំណាយ ៣,៩​លាន​ផោន​ឱ្យ​ក្រុម Juventus ​៕