Chelsea ​ទិញ Aubameyang ​ពី Barcelona ​មក​ក្នុង​តម្លៃ​ខ្លួន​១២​លាន​ផោន​

​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ដោះដូរ​កីឡាករ ​ក្រុម Chelsea ​បាន​ចំណាយ​ប្រាក់​១២​លាន​ផោន​ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ​ពី​ក្រុម FC Barcelona ​។

​Aubameyang ​បាន​ចាកចេញ​ពី​ក្រុម Arsenal ​ទៅ​លេង​នៅ​ក្រុម Barcelona ​នា​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០២២​នេះ។ ​លេង​បាន​ត្រឹម​ពាក់​កណ្ដាល​រដូវ​កាល​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ប៉ុណ្ណោះ ​នៅ​ពេល​នេះ​រូបគេ​ក៏​ត្រូវ​លក់​ចេញ​វិញ ​ដោយ​ក្រុម Chelsea ​ជា​អ្នក​ចាប់​អារម្មណ៍​នាំ​យក​មក​ក្នុង​តម្លៃ​ខ្លួន​១២​លាន​ផោន។ ​ដោយ​ការ​ត្រលប់​មក​វិញ​នេះ​ដែរ ត្រូវ​បាន​សាមី​ខ្លួន​អះអាង​ថា​ដោយសារ​ភារកិច្ច​នៅ​ក្របខណ្ឌ Premier League ​មិន​ទាន់​ចប់​នោះ​ទេ។

​អតីត​ខ្សែ​ប្រយុទ្ធ Dortmund ​ខាង​លើ​នេះ​ក្លាយ​ជា​កីឡាករ​ទី​៦ ដែល​ក្រុម Chelsea ​នាំ​ចូល​នា​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ​ដោយ​ចំណាយ​ប្រាក់​អស់​ប្រមាណ​ជា​២៨០​លាន​ផោន​ហើយ។ ​ដោយ​នេះ​ជា​ការ​ចំណាយ​ដំបូង​របស់​លោក Todd Boehly ​ដែល​ទើប​ចូល​កាន់​កាប់​ក្លឹប​តោ​ខៀវ Chelsea ​៕