Gerrard ខ្លាច Aston Villa បញ្ចប់មុខតំណែងដូច Parker ក្រោយចាញ់ Arsenal

ការបរាជ័យក្នុងលទ្ធផល ២-១ ទល់នឹងក្រុម Arsenal បានបង្ហាញពីការបរាជ័យជាលើកទី ៤ របស់ Villa ក្នុងការប្រកួតបើកឆាកចំនួន ៥ ប្រកួត នៃរដូវកាលថ្មី Premier League ដែលកំពុងឈរនៅបាតតារាង លេខរៀងទី​១៩។ដោយ​ត្រូវ​បាន​អ្នកគាំទ្រ​ក្លឹបផ្ទាល់​សើចចំអក​បន្ទាប់​ពី​ការ​ចាញ់​ក្រុម West Ham កាល​ពី​ចុង​សប្តាហ៍ បាន​បង្កើន​សម្ពាធ​លើ Gerrard។

ក្លឹបនៅ Premier League ពុំសូវជាមានការអត់ធ្មត់នោះទេ ចំពោះអ្នកចាត់ការទូទៅ ដូចដែលមានឧទាហរណ៍ស្រាប់ចំពោះអ្នកចាត់ការក្លឹប Bournemouth លោក Scott Parker ដែលត្រូវក្លឹបបញ្ចប់មុខតំណែង ដោយគ្រាន់តែលេងបានតែ ៤ ប្រកួតប៉ុណ្ណោះ ហើយ Gerrard បានសារភាពថាគាត់ខ្លាចត្រូវក្លឹប Villa ធ្វើបែបនោះដែរ ព្រោះស្ថានភាពគាត់ស្រដៀងគ្នា។គាត់បាននិយាយបន្ទាប់ពីចាញ់នៅកីឡដ្ឋាន Emirates ថា៖ ខ្ញុំពិតជាស្មោះត្រង់ និងរិះគន់ខ្លួនឯង។ ខ្ញុំនឹងធ្វើការងាររបស់ខ្ញុំឱ្យអស់ពីសមត្ថភាព ខ្ញុំនឹងបោះជំហានទៅមុខ ខ្ញុំនឹងទទួលខុសត្រូវតាមវិធីល្អបំផុតដែលខ្ញុំអាចធ្វើបាន។ប៉ុន្តែប្រសិនបើខ្ញុំឈរនៅទីនេះ ហើយនិយាយទៅកាន់អ្នកថាខ្ញុំមិនខ្វល់ ខ្ញុំគិតថាអ្នកនឹងមើលមកខ្ញុំដូចជាខ្ញុំមកពីភពផ្សេង៕

ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT