សហព័ន្ធ​បាល់ទះ ​នឹង​បង្កើត​ពាន​រង្វាន់​ជា​ច្រើន ​ដើម្បី​ត្រៀម​ខ្លួន​ស៊ីហ្គេម​២០២៣​

​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ​នឹង​បង្កើត​ពាន​រង្វាន់​ជា​ច្រើន​បន្ថែម​ទៀត​នា​ចុង​ឆ្នាំ​នេះ ​និង​ដើម​ឆ្នាំ​ក្រោយ​ដើម្បី​សំរួច​សមត្ថភាព​កីឡាករ​ត្រៀម​ខ្លួន​ស៊ីហ្គេម​ឆ្នាំ​២០២៣​ខាង​មុខ។

​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម ស សុខា ​អនុ​ប្រធាន​សហព័ន្ធ​បាល់ទះ​កម្ពុជា ​បាន​បញ្ជាក់​ថា​ក្រោយ​ពី​ចប់​ស៊ីហ្គេម​នៅ​វៀតណាម​មក ​ពាន​រង្វាន់​បាល់ទះ​នៅ​កម្ពុជា​បាន​បង្កើត​ឡើង​ជា​បន្ដ​បន្ទាប់។ ​ខណៈ​ដែល​គោលដៅ​នៃ​ការ​បង្កើត​ពាន​រង្វាន់​ទាំង​នេះ គឺ​ដើម្បី​ឱ្យ​កីឡាករ​មាន​ការ​ប្រកួត​ទៀងទាត់ ​និង​ត្រៀម​ខ្លួន​បាន​រួច​រាល់​សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​។ ​

ឯកឧត្តម ស សុខា ​បាន​បញ្ជាក់​ថា​៖ “យើងគិតថា ២០២៣ អាចនៅសល់ពេលវេលាច្រើន យូរ ប៉ុន្តែ​ស្អែក​ខានស្អែក យើងកុំមើលរំលងពេលវេលា ពីព្រោះឥឡូវនេះ ប្រទេសជិតខាងរបស់យើង តាម​រយៈការ​ដែល​យើង​បាន​លេខ៣ ប្រទេសមួយចំនួន ក៏បានប្ដូរគ្រូ ប្រទេសមួយចំនួន ក៏បាន​រើស​កីឡាករថ្មី​តែម្ដង ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម២០២៣។ អ៊ីចឹងហើយ ខ្ញុំគិតថា បើយើង​ខិតខំ​ប្រឹងប្រែង​ យើងនឹងមានគុណភាពខ្ពស់”។

​រំលឹក​ថា​កម្ពុជា ទើប​បញ្ចប់​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទះ ២​ប្រភេទ​ផ្សេង​គ្នា​ទេ។ ដោយ​សប្ដាហ៍​មុន​បញ្ចប់​ការ​ប្រកួត​បាល់​ទះ​៤​ទល់​នឹង​៤ ​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ ​ដោយ​ឆ្លង​កាត់​ការ​ប្រកួត​ជា​ច្រើន​សប្ដាហ៍។ ​ខណៈ​ដែល​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ​ក៏​ទើប​ចប់​ការ​ប្រកួត​បាល់​ទះ​មួយ​ទៀត​គឺ​ពាន​សម្ដេច ស ខេង ​ដែល​មាន​ក្រុម​ចូល​រួម​ដល់​ទៅ​២១​ក្រុម​ឯ​ណោះ៕ ​

  • សហព័ន្ធ​បាល់ទះ ​នឹង​បង្កើត​ពាន​រង្វាន់​ជា​ច្រើន ​ដើម្បី​ត្រៀម​ខ្លួន​ស៊ីហ្គេម​២០២៣​