កក្រើក! ជម្រើស​ជាតិ​កម្ពុជា ​លើក​នេះ​កោះ​ហៅ​កីឡាករ​ខ្មែរ​អាមេរិក​មក​ទៀត​

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​ជម្រើស​ជាតិ​សម្រាប់​ត្រៀម​លេង​មិត្តភាព​នា​ពេល​ខាង​មុខ​នេះ​ហើយ ​ដោយ​ក្នុង​នោះ​មាន​កីឡាករ​នៅ​អាមេរិក​ម្នាក់​មក​ផង​ដែរ។

​Nick Taylor ​វ័យ​២៣​ឆ្នាំ​កំពុង​លេង​នៅ​ក្លិប​ Orlando City SC គឺ​ជា​កីឡាករ​ម្នាក់ ក្នុងចំណោម​កីឡាករ​ទាំង​៤០​នាក់ ដែល​ត្រូវបានកោះ​ហៅ ​សម្រាប់ការធ្វើតេស្ដ​នៅថ្ងៃទី​១៣ ខែកញ្ញា​ ឆ្នាំ២០២២។ នេះ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ក្រុម​គោ​ព្រៃ​កម្ពុជា ​ក្នុង​ការ​បន្ថែម​កម្លាំង​លេង​បន្ថែម​ទៀត ​បន្ទាប់​ពី​មាន​ការ​ចូល​រួម​ពី​កីឡាករ​កូន​កាត់ ​ជា​ពិសេស​កំពុង​លេង​យ៉ាង​សកម្ម​នៅ​សហរដ្ឋ​អាមេរិក​បែប​នេះ។

Nick Taylor ​ឬ ថេឡរ នីកូឡាស់ ឌឿង ​មានឪពុកអាមេរិក​ និងម្ដាយខ្មែរ ហើយរូបគេកើតនៅក្រុង Coppell រដ្ឋតិចសាស។ គេ​មាន​វ័យ​២៣ឆ្នាំ ​និង​បច្ចុប្បន្ន​លេង​នៅ​ក្លិប​ Orlando City B ក្របខណ្ឌ MSL Next Pro នៃ​លីគ​សហរដ្ឋ​អាមេរិក​ក្នុងនាម​ជាខ្សែ​ប្រយុទ្ធស្លាប៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT