Pep ​ថា Haaland ​នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប Man City ​

​លោក Pep Guardiola ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Earling Haaland ​នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប Manchester City ​ជាក់​ជា​មិន​ខាន។

​ក្រុម​របស់​លោក Pep ​បាន​បង្ហាញ​សាច់​ដុំ​មែនទែន​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ​ជា​ពិសេស​វត្ដមាន​របស់​កីឡាករ Haaland ​ផ្ទាល់​តែ​ម្ដង។ ​កាល​ពី​ប្រកួត​មុន ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​រក​បាន​៣​គ្រាប់​ម្ដង​មក​ហើយ ​ខណៈ​ដែល​យប់មិញ​នេះ​រូបគេ​ក៏​រក​បាន​៣​គ្រាប់​ទៀត​ក្នុង​ការ​ប្រកួត​ដែល​ក្រុម City ​យក​ឈ្នះ​លើ​ក្រុម Nottingham Forest ​ក្នុង​លទ្ធផល ​៦-០ ​ឯ​ណោះ។ សរុប​៥​ប្រកួត​កន្លង​មក​នេះ ​កីឡាករ​ន័រវែស​រក​បាន​ដល់​ទៅ​៩​គ្រាប់​ទៅ​ហើយ​ឱ្យ​ក្រុម​មេឃ​ខៀវ។

​មើល​ឃើញ​លេង​ល្អ​យ៉ាង​នេះ ទើប​លោក Pep ​បាន​អះអាង​ថា​អនាគត​ទៅ​គេ​នឹង​ក្លាយ​ជា​វីរបុរស​ម្នាក់​នៅ​ក្រុម Manchester City ​មិន​ខាន។ Haaland ​នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​នេះ ​ព្រោះ​រូបគេ​បាន​បង្ហាញ​រួច​ទៅ​ហើយ​ពី​ទឹក​ចិត្ត​ស្រលាញ់​និង​កា​ខិតខំ​ប្រឹងប្រែង​លេង​របស់​គេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT