Sebastien Haller និយាយពីស្ថានភាពខ្លួនជាលើកដំបូង ក្រោយទទួលការព្យាបាលជម្ងឺមហារីកពងស្វា.ស

ខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានដុំសាច់មហារីក បន្ទាប់ពីមានអារម្មណ៍មិនស្រួលខ្លួនក្នុងអំឡុងពេលការប្រកួតទេសចរណ័មុនរដូវកាលរបស់ក្លឹបនៅប្រទេសស្វីសកាលពីខែកក្កដា។និយាយអំពីប្រតិកម្មគ្រួសាររបស់គាត់មចំពោះព័ត៌មាននេះ Haller បានសារភាពថាម្តាយរបស់គាត់ហាក់ពិបាកទទួលយកចំពោះរោគវិនិច្ឆ័យរបស់គាត់នេះណាស់។

គាត់បន្ថែមថា៖

ប្រពន្ធរបស់ខ្ញុំមានការតក់ស្លុត ប៉ុន្តែនាងអាចដោះស្រាយវាបាន។ ប៉ុន្តែ.. ម្តាយរបស់ខ្ញុំ.. វាមិនដូចគ្នាទេ ព្រោះគាត់គឺជាម្តាយ។

ខ្ញុំបានទូរស័ព្ទទៅបងប្អូនរបស់ខ្ញុំ ដើម្បីប្រាកដថាពួកគេនឹងនៅទីនោះដើម្បីនៅក្បែរម្តាយរបស់ខ្ញុំ ដើម្បីកុំឱ្យគាត់មានអារម្មណ៍ឯកោ។ នេះជាអ្វីដែលខ្ញុំបានធ្វើ។

Haller ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ព្យាបាលរយៈពេលច្រើន​ខែ ខណៈ​ដែល​គាត់​ទទួល​បាន​ការ​ព្យាបាល​ដោយ​ថ្នាំគីមី ហើយ​កីឡាករ​វ័យ ២៨ ឆ្នាំ​រូប​នេះ​ ទទួលបានការវិវត្តន៍​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាពជម្ងឺ​របស់​គាត់។

គាត់ក៏បានដាស់តឿនមនុស្សដទៃទៀត ឱ្យរៀនសូត្រពីស្ថានភាពរបស់គាត់ ហើយត្រូវឧស្សាហ៍តាមដាន និងទៅពិនិត្យរកមើលដុំសាច់ដែលអាចកើតមាននៅលើរាងកាយ។

Haller ‘ឥឡូវនេះ ខ្ញុំពិតជាមានអារម្មណ៍ល្អណាស់។ ខ្ញុំសូម្បីតែនៅកម្រិតដូចគ្នាកាលពីប៉ុន្មានខែមុន ដូច្នេះនោះជាសញ្ញាល្អ។ ខ្ញុំញ៉ាំបានឆ្ងាញ់ល្អ។’

‘មនុស្សជាច្រើនជូនពរ និងផ្តល់ទំនុកចិត្តឱ្យខ្ញុំក្នុងការឆ្លងកាត់រឿងនេះ។ ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​មាន​អារម្មណ៍​ល្អជាធម្មតា។’

Haller ទើបតែបានចូលរួមជាមួយ Dortmund ពី Ajax ក្នុងតម្លៃ ៣១ លានផោនកាលពីខែមុនបន្ទាប់ពីរដូវកាល ២០២១-២២ ដ៏គួរឱ្យចាប់អារម្មណ៍ដែលបានឃើញគាត់ស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់នៅក្នុងការប្រកួតទាំងអស់របស់ក្លឹប។ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនទាន់បានលេងការប្រកួតសម្រាប់ក្រុមនៅ Bundesliga នៅឡើយទេ ដោយសារការធ្វើរោគវិនិច្ឆ័យដុំសាច់របស់គាត់៕

ប្រភព៖​ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT