Aung Thu កំពុងមានក្លិបខ្លាំងដណ្តើមគ្នា ខណៈសាម៉ីខ្លួន អាចនឹងតកុងត្រានៅ Police Tero លេងនៅលីគពីរ មួយរដូវកាលទៀត

ខ្សែប្រយុទ្ធឆ្នើម របស់ក្លិប Police Tero ដែលជាកីឡាករអាស៊ាន ប្រកបអាជីពក្នុងលីគកំពូលថៃ ដែលមិនអាចជួយក្លិបឱ្យបន្តក្នុងលីគធំ នៅរដូវកាលក្រោយបាននោះ ពេលនេះកំពុងមានក្លិបធំៗពីរចាប់អារម្មណ៍ នោះគឺក្លិប Bangkok United និង Port FC តែលេចឭថា សាម៉ីខ្លួន ទំនងជាបន្តកុងត្រាជាមួយ Police Tero ១រដូវកាលទៀត។

ក្រោយចប់រដូវកាល ២០១៨ Police Tero ត្រូវបានកាត់ឱ្យធ្លាក់ទៅលេងនៅលីគទីពីរ សម្រាប់រដូវកាល ២០១៩ ប៉ុន្តែពុំមែនជាកំហុសរបស់ កីឡាករមីយ៉ាន់ម៉ារូបនេះឡើយ ពោលគឺដោយរូបគេ បានបង្ហាញសមត្ថភាពអស្ចារ្យបំផុត ដោយរកគ្រាប់បាល់ ១២គ្រាប់ ក្នុងរដូវកាលដំបូងរបស់ខ្លួន និងកំពុងតែក្លាយជានិមិត្តរូបមួយ របស់អ្នកគាំទ្រ Police Tero ។

យ៉ាងណាក្តី បើតាមប្រភពពីប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា សព្វថ្ងៃ ក្លិបដើម Yadanarbon កំពុងពិភាក្សាជាមួយនឹងសាម៉ីខ្លួន លើលក្ខខ័ណ្ឌព្រមព្រៀងសំខាន់ ដើម្បីសម្រេចអនាគតរបស់គេជាបន្តទៀត ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT