Mathias ដែលជាបងប្រុសរបស់ Pogba ចោទប្រកាន់ប្អូនប្រុសថាបានចំណាយប្រាក់រាប់លានទៅលើអំពើអា.បធ្ម.ប់ដើម្បី

កាលពីថ្ងៃអាទិត្យ កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានបង្ហោះវីដេអូរយៈពេល ៣ នាទីដ៏ភា្ញក់ផ្អើលមួយ ហើយបានសន្យាថានឹងបង្ហាញព័ត៌មាន “កក្រើក” អំពីម្ចាស់ជើងឯក World Cup ២០១៨ ដែលជាប្អូនបង្កើតរបស់ខ្លួន។

ជាការឆ្លើយតបនឹងបងប្រុសរបស់គាត់ Pogba បាននិយាយថា គាត់បានប្រាប់អាជ្ញាធរអ៊ីតាលី និងបារាំងថា ក្រុមឧក្រិដ្ឋជនដែលរៀបចំឡើង ហើយដែលពាក់ព័ន្ធនឹងបងប្រុស និងមិត្តភ័ក្តិកុមារភាពរបស់គាត់ បាននឹងកំពុងបង្ខូចឈ្មោះគាត់ជាថ្នូរនឹងទឹកប្រាក់ចំនួន ១៣ លានអឺរ៉ូ។Mathias ដែលលេងបាល់នៅប្រទេសអង់គ្លេសជាមួយ Crewe និង Crawley បន្ទាប់មកក៏បានឆ្លើយតបមកវិញ ហើយថាប្អូនប្រុសរបស់គាត់ថាជាអ្នកកុហក។

ហើយឥឡូវនេះគាត់បានចែករំលែកវីដេអូមួយទៀត អមដោយការបង្ហោះសារ Twitter ជាបន្តបន្ទាប់ ដោយអះអាងថា Pogba បានចំណាយប្រាក់មួយចំណែកធំនៃប្រាក់ឈ្នួលរបស់គាត់លើអំពើអាបធ្មប់ ដែលភាគច្រើនដើម្បីការពារបញ្ហារបួសដែលកើតឡើងនៅលើទីលាន។

អំពើអាបធ្មប់ គឺជាផ្នែកសំខាន់នៃរឿង ខណៈដែល Pogba បានប្រាប់ប៉ូលីសថា ក្រុមក្មេងទំនើងបានគម្រាមបង្កើតរឿងព័ត៌មានក្លែងក្លាយ ដែលថា Pogba បានស្នើសុំគ្រូធ្មប់ជនជាតិឥស្លាមម្នាក់ ធ្វើអំពើលើមិត្តរួមក្រុម Kylian Mbappe។

Pogba បដិសេធយ៉ាងដាច់អហង្ការចំពោះករណីនេះ ប៉ុន្តែ ESPN និយាយថា សាច់ញាតិ Mbappe កំពុងតាមដានរឿងយ៉ាងដិតដល់ ហើយគ្រូបង្វឹកក្រុមបារាំង Didier Deschamps ក៏បានដឹងពីស្ថានភាពនេះផងដែរ៕

ប្រភព៖ sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT