Tuchel៖ Chelsea ​ពេល​នេះ ​ជា​ក្រុម​គេ​ងាយ​ស្រួល​យក​ឈ្នះ​ពេក​ហើយ​

លោក Thomas Tuchel ​ថា​នៅ​ពេល​នេះ​ក្រុម​តោ​ខៀវ Chelsea ​បាន​ក្លាយ​ជា​ក្រុម​មួយ​ដែល​ងាយ​នឹង​យក​ឈ្នះ​ខ្លាំង​ណាស់ ព្រោះ​មាន​ចន្លោះ​ប្រហោង​ច្រើន​មែនទែន។

​ក្រុម Chelsea ​នៅ​រដូវ​កាល​នេះ​លេង​មិន​ល្អ​នោះ​ទេ ​បើ​ទោះ​ជា​ពួកគេ​នាំ​ចូល​កីឡាករ​ថ្មី​មក​ជា​ច្រើន​ហើយ​ក៏​ដោយ។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​Raheem Sterling ​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​ក្រុម Chelsea ​​មុន​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​បាន Southampton ​រក​គ្រាប់​បាល់​វាយ​បក​វិញ​ដល់​ទៅ​២​គ្រាប់។ ​ចប់​ការ​ប្រកួត Southampton ​យក​ឈ្នះ Chelsea ​ក្នុង​លទ្ធផល ​២-១ ។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​លោក Thomas Tuchel ​បាន​និយាយ​ថា​ក្រុម​របស់​លោក​នៅ​ពេល​នេះ ​ហាក់​ដូចជា​ងាយ​ស្រួល​សម្រាប់​ក្រុម​ដទៃ​ក្នុង​ការ​យក​ឈ្នះ​ខ្លាំង​ណាស់។ ​ក្រុម​មិន​មាន​ស្មារតី​ក្នុង​ការ​លេង​នោះ​ទេ ​ហើយ​វា​កើត​ឡើង​ហាក់​ដូចជា​ប្រកួត​ទល់​ក្រុម Leeds United ​ដែរ។ ​គ្រប់​គ្នា​ត្រូវ​មើល​ឡើង​វិញ​នៅ​ចំណុច​នេះ ​និង​កែ​សម្រួល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT