Werner ​ស៊ុត Hat-trick ​ឱ្យ ​Leipzig ​យក​ឈ្នះ​ក្រុម​លីគ​លំដាប់​ទី​៤ ​ក្នុង​លទ្ធផល ៨-០

​ខ្សែ​ប្រយុទ្ធ Timer Werner ​ឡើង​ជើង​វិញ​ហើយ​នៅ​ពេល​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្រុម RB Leipzig ដោយ​យប់មិញ​នេះ រូបគេ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​ដែល​យក​ឈ្នះ​លើ​ក្រុម ​Teutonia Ottensen ​ក្នុង​លទ្ធផល ៨-០។

​មែនទែន​ទៅ Teutonia Ottensen ​ជា​ក្រុម​មិន​មាន​លទ្ធភាព​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុម RB Leipzig ​នោះ​ទេ ព្រោះ​ពួកគេ​ស្ថិត​នៅ​លីគ​លំដាប់​ទី​៤​ឯ​ណោះ។ ​តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​នេះ​ផង​នោះ គឺ​វត្ដមាន​របស់​ខ្សែ​ប្រយុទ្ធ Werner ​ផ្ទាល់​តែ​ម្ដង ​ដែល​ប្ដូរ​ចេញ​នៅ​នាទី​៥៧ ​ហើយ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង។ ​កីឡាករ​អាល្លឺមឺង់​រូប​នេះ ​តាំង​ពី​ផ្ទេរ​មក​ពី​ក្រុម Chelsea ​វិញ​មក ឃើញ​ថា​គេ​មាន​ទម្រង់​លេង​ឡើង​ជើង​វិញ​ហើយ។

​គិត​តាំង​ពី​ផ្លាស់​មក​លេង​នៅ​អាល្លឺម៉ង់​វិញ​នេះ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ខាង​លើ​រក​បាន​៤​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​២​គ្រាប់​ផង​ដែរ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៤​ប្រកួត។ ​ខណៈ​ដែល​អំឡុង​ពេល​២​ឆ្នាំ​នៅ​ក្រុម Chelsea ​វិញ ​រូបគេ​លេង​មិន​បាន​ល្អ​សោះ ​និង​ស្ទើរ​តែ​មិន​មាន​ឱកាស​រក​គ្រាប់​បាល់​ផង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT