Barcelona ​កំពុង​ឈឺ​ក្បាល ​រឿង​កីឡាករ​គ​ជើង​គ្នា​លក់​មិន​ចេញ​

​ក្រុម FC Barcelona ​កំពុង​ឈឺ​ក្បាល​ចំពោះ​កីឡាករ​ជា​ច្រើន​នាក់​ដែល​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ទៅ​ហើយ ប៉ុន្តែ​មិន​មាន​អ្នក​ចាប់​អារម្មណ៍​ទាល់​តែ​សោះ។

​ទីផ្សារ​ដោះដូរ​កីឡាករ​នឹង​បិទ​បញ្ចប់​ឆាប់​ៗ​នេះ​ហើយ ​ប៉ុន្តែ​ក្រុម Barcelona ​នៅ​មាន​សមាជិក​ដែល​ត្រូវ​លក់​ចេញ​ច្រើន​នាក់​ទៀត ​ហើយ​គ្មាន​ក្រុម​ណា​ទាក់ទង​មក​ចង់​បាន​ទាល់​តែ​សោះ។ ​ជាក់​ស្ដែង​សមាសភាព​ទាំង​អស់​នោះ​រួម​មាន Pjanic, Aubameyang, Memphis, Dest ​និង​ Braithwaite ​ជា​ដើម។ ​កីឡាករ​ទាំង​៥​នាក់​នេះ ​ត្រូវ​បាន ​ក្រុម​អ្នក​មាន​បុណ្យ​ដាក់​លក់​តាំង​ពី​បើក​រដូវ​កាល​ដោះដូរ​កីឡាករ​ភ្លាម​ម្ល៉េះ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​បញ្ចេញ​សោះ។

​ការ​មិន​អាច​លក់​ពួកគេ​បាន​នេះ​ហើយ ​នឹង​ធ្វើ​ឱ្យ​សមាជិក​ក្នុង​ក្រុម​ច្រើន​នាក់​មិន​អាច​លេង​នោះ​ទេ ​ហើយ​ការ​ចង់​បាន​កីឡាករ​ថ្មី​ក៏​មិន​អាច​ឡើង​បាន​ដែរ។ ​មួយ​វិញ​ទៀត ពួកគេ​នឹង​ត្រូវ​បន្ដ​នៅ​ក្លឹប ​ហើយ​ប្រាក់​ឈ្នួល​ក៏​នៅ​បើក​ធម្មតា​ដដែល ​ដែល​ធ្វើ​ឱ្យ​ក្រុម Barcelona ​អាច​និយាយ​បាន​ថា​ចំណាយ​ប្រាក់​ចោល​មិន​ខាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT