Graeme Souness ថា Martinez មិនមានអ្វីពិសេសនោះទេ ហើយគេនឹងបរាជ័យនៅ Manchester United

Martinez បានមកដល់ Old Trafford ពី Ajax នៅរដូវក្តៅនេះក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៥៧ លានផោន ហើយបានរងការរិះគន់យ៉ាងខ្លាំងខណៈពេលដែល United បានចាញ់ពីរប្រកួតបើកឆាករបស់ពួកគេដោយរបូតដល់ទៅ ៦ គ្រាប់។នៅទីបញ្ចប់ វាគឺជាដៃគូខ្សែការពារ Harry Maguire ដែលត្រូវបានដាក់ឲ្យនៅកៅអីបម្រុង ហើយ Martinez រក្សាកន្លែងរបស់គាត់ដោយចាប់ដៃគូជាមួយ Raphael Varane បើទោះបីជាមានការរិះគន់កីឡាករអាហ្សង់ទីនរូបនេះទាក់ទិនទៅនឹងកម្ពស់ក៏ដោយ។

ប៉ុន្តែ Martinez បានបិទមាត់អ្នករិះគន់ ដោយជួយឲ្យបិសាចក្រហមទទួលជ័យជម្នះពីរប្រកួតជាប់គ្នាត្រឡប់មកវិញលើក្រុម Liverpool និង Southampton នៅពេលដែលគាត់បានបង្ហាញទម្រង់ការពារដ៏ភ្ញាក់ផ្អើលមួយដល់មហាជន និងលោក Erik ten Hag។

ទោះបីជាគាត់បង្ហាញពីទម្រង់ល្អកើនឡើងក៏ដោយ Souness នៅតែជឿជាក់ថាកម្ពស់របស់ Martinez នឹងបង្កឱ្យមានបញ្ហាបន្ថែមទៀត ជាពិសេសនៅពេលដែលគាត់ប្រឈមមុខនឹងខ្សែប្រយុទ្ធដែលមានកាយសម្បទារមាំៗ។

Souness បានប្រាប់ talkSPORT ថា៖ ខ្ញុំបានមើលការប្រកួតកាលពីចុងសប្តាហ៍ ពួកគេ [Southampton] បានដាក់ Che Adams លេងទល់នឹងគាត់ និងអ្នកចាំទី ហើយសមាជិកផ្សេងទៀតនៃក្រុម Southampton លេងចុះទៅក្រោមផ្នែកខាងឆ្វេង ដែលត្រូវបានព្យាយាមបិទដោយក្បាល របស់គាត់ [Martinez]។

ខ្ញុំគិតថាគាត់នឹងបានភ្លក់រសជាតិដ៏ធ្ងន់ធ្ងរ នៅពេលខាងមុខ ពេលជួប Haaland, Nunes ឬ Mitrovic។Souness បានបន្ថែម​ថា “គាត់មិនមានអ្វីពិសេសនោះទេ”៕

ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT