គ្រូបង្វឹក Celtic ផ្ញើសារព្រមានទៅកាន់ Real Madrid មុនការប្រកួត Champions League វគ្គចែកចូលថា

គ្រូបង្វឹកសញ្ជាតិអូស្ត្រាលី Ange Postecoglou បានរីករាយនឹងការចាប់ផ្តើមដ៏អស្ចារ្យនៅឯក្រុម Celtic ជាមួយនឹងជ័យជម្នះដ៏ភ្ញាក់ផ្អើល ៩-០ កាលពីចុងសប្តាហ៍។

បច្ចុប្បន្នក្រុមស្កុតឡេននេះកំពុងកាន់កាប់កំណត់ត្រាមិនស្គាល់ពាក្យថាចាញ់ចំនួន ៣៧ ប្រកួត ហើយរហូតមកដល់ពេលនេះរីករាយនឹងការចាប់ផ្តើមដ៏ល្អឥតខ្ចោះសម្រាប់ការប្រកួតក្នុងលីគ។ជ័យជម្នះដ៏ធំបំផុតរបស់ពួកគេលើ Dundee គឺជាការឈ្នះក្រៅដីដ៏ធំបំផុតរបស់ Celtic ក្នុងប្រវត្តិសាស្ត្រ ១៣៤ ឆ្នាំរបស់ក្លឹប។

គ្រូបង្វឹកសញ្ជាតិអូស្ត្រាលីរូបនេះត្រូវបានសាទរថាជាគ្រូបង្វឹកដ៏ល្អបំផុតមួយនៅក្នុងទ្វីបអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគាត់នឹងឡើងទៅជួបក្រុមដ៏លំបាកបំផុតមួយ ដែលជាម្ចាស់ជើងឯកពានរង្វាន់នេះទៀតផងនោះ គឺ Real Madrid។Celtic របស់ Postecoglou បានចាប់ឆ្នោតចំក្រុមអេស្ប៉ាញនៅក្នុងវគ្គចែកពូលនៃ Champions League ហើយខណៈពេលដែលក្រុម Madrid គឺជាម្ចាស់ជើងឯក Champions League ច្រើនជាងគេបំផុត គឺ ១៤សម័យកាល។

បន្ទាប់ពីការទទួលជ័យជម្នះ ៩-០ របស់ Celtic លើ Dundee United គ្រូបង្វឹករូបនេះ ត្រូវបានគេចោទសួរអំពីការប្រកួត Champions League នាពេលខាងមុខ។គាត់បាននិយាយថា “អ្វីដែលយើងចង់ធ្វើឱ្យប្រាកដនោះគឺថា នៅពេលដែលយើងមានឱកាសប្រកួតជាមួយក្រុមបែបនេះ វាជាការប្រសើរក្នុងការផ្លាស់ប្តូរអាវជាមួយកីឡាករដែលយើងធ្លាប់កោតសរសើរ បន្ទាប់ពីយើងទម្លាក់ពួកគេចេញ ជាជាងការដែលគ្រាន់តែប្តូរយកអាវពួកគេទៅទុកប៉ុណ្ណោះនោះទេ”៕

ប្រភព៖ sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT