Matthaus៖ Kroos ​ជា​ខ្សែ​បម្រើ​ល្អ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​បាល់ទាត់​អាល្លឺម៉ង់​

Lothar Matthaus ​វីរបុរស​របស់​បាល់ទាត់​អាល្លឺម៉ង់ ​បាន​អះអាង​ថា​ខ្សែ​បម្រើ Toni Kroos ​អាច​ចាត់​ចូល​ជា​ខ្សែ​បម្រើ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អាល្លឺម៉ង់​ទៅ​ហើយ។

Matthaus ​កាល​នៅ​ជា​កីឡាករ ​លោក​ជា​ខ្សែ​បម្រើ​ឆ្នើម​ម្នាក់​ដែល​ជួយ​ក្រុម​ជម្រើស​ជាតិ​ឈ្នះ​ពាន​រង្វាន់ FIFA World Cup ​នៅ​ឆ្នាំ​១៩៩០ ​ហើយ​ឆ្នាំ​នោះ​ដែរ​លោក​ក៏​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​កិត្ដិយស Ballon dÓr ​ផង​ដែរ។ ​ការ​ស្ដារ​កេរ្ដិ៏​ឈ្មោះ​ក៏​ល្អ​នោះ ត្រូវ​បាន​អ្នក​គាំទ្រ​ចាត់​លោក​ជា​ខ្សែ​បម្រើ​ឆ្នើម​របស់​អាល្លឺម៉ង់​ទៅ​ហើយ ព្រោះ​ឈ្នះ​ពាន​រង្វាន់​រាប់​មិន​អស់។

​តែ​បើ​តាម​សាមី​ខ្លួន​វិញ អះអាង​ថា​រឿង​នោះ​មិន​ពិត​នោះ​ទេ។ ​លោក​មិន​ដែល​ចាត់​ខ្លួន​ជា​កីឡាករ​ល្អ​បំផុត​អ្វី​ឡើយ។ ​ផ្ទុយ​ទៅ​វិញ ​លោក​បាន​មើល​ឃើញ​ថា​បច្ចុប្បន្ន​មាន​កីឡាករ​ម្នាក់​ដែល​កំពុង​សក្ដិសម​សម្រាប់​ឈ្មោះ​នេះ។ ​ដោយ​ម្នាក់​នោះ​គឺ Toni Kroos ​ដែល​កំពុង​លេង​នៅ Real Madrid ​។ ​កីឡាករ​វ័យ​៣២​ឆ្នាំ​នេះ ​ឈ្នះ​ពាន UEFA Champions League ​ទាំង​នៅ Bayern Munich ​និង Real Madrid ​ហើយ​គេ​ក៏​បាន​ឈ្នះ​ពាន World Cup ​ថែម​ទៀត។ ​ដោយ​ខ្លី​ទៅ Kroos ​ឈ្នះ​គ្រប់​ពាន​រង្វាន់​អស់​ទៅ​ហើយ ​និង​សក្ដិសម​បំផុត​ដែល​ជាប់​ឈ្មោះ​ជា​ខ្សែ​បម្រើ​ល្អ​បំផុត​របស់​អាល្លឺម៉ង់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT